កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឆ្មក់បង្ក្រាប ដកហូតគ្រឿងញៀនបាន៣២គីឡូ និងឃាត់ខ្លួនជនសង្ស័យម្នាក់

  ភ្នំពេញ៖ ជនសង្ស័យម្នាក់  និងគ្រឿងញៀនចំនួន៣២គីឡូក្រាម  ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគបាលជាតិ បាបានឆ្មក់បង្ក្រាបបានកាលពីម៉ោង១១យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅ  ត្រង់ចំណុច ផ្ទះលេខ៤៦៣អឺ ផ្លូវលេខ៦ ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 ក្នុងប្រតិបត្តិការ នេះ  ដោយក្រោមការដឹកនាំចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមមានការបញ្ជាដឹកនាំផ្ទាល់ពី លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួលពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

នៅក្នុងរង្វង់ប្រតិបត្តិការនៃការបង្ក្រាបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ វី វ៉ាន់នុត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកគ្រឿងញៀន ដែលដកហូតបានរួមមាន ប្រភេទកេតាមីន(Ketamine)ទម្ងន់ ១១៨៩២ក្រាម (១១គីឡូ ៨៩២ក្រាម)។ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ក្រាម (៩គីឡូ ៧៨៨ក្រាម)។ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូ ៦៥៤ក្រាម)។ សារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤២ក្រាម (៩គីឡូ ៣៤២ក្រាម) និងសារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណ ទម្ងន់ ៤៥៣៤ក្រាម។ សរុបសារធាតុញៀន ទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូ ៦៧៦ក្រាម)។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner