ភ្លើងឆេះ សាឡាងនៅហ្វីលីពីន បណ្ដាលឱ្យមនុស្ស ១៧ នាក់ ស្លាប់ និង ៧ នាក់បាត់ខ្លួន
ម៉ានីល: សាឡាងដឹងអ្នកដំណើរនិង នាវិកប្រហែល ២៥០ នាក់បានឆាបឆេះនៅក្បែរខេត្ត កោះភាគខាងត្បូង Basilan របស់ហ្វីលីពីននៅយប់ថ្ងៃ ពុធ ដែលបណ្ដាលឱ្យមនុស្សយ៉ាង ហោចណាស់១២ នាក់ ស្លាប់និង ៧ នាក់ទៀតបាត់ខ្លួន ។
នេះបើតាមការឱ្យដឹងរបស់ អភិបាលខេត្ត Basilan លោក Jim Hataman នៅ ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មីនា ឆ្នាំ ២០២៣នេះ ។
លោក Hataman និយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន AP ថាពេលសាឡាងដែលមាន ឈ្មោះ MV Lady Mary Joy 3 ឆេះមនុស្សជាច្រើនបានលោតចុះពីលើសាឡាង ដោយភ័យ ស្លន់ស្លោហើយត្រូវបានជួយសង្រ្គោះ ចេញពីសមុទ្រដោយឆ្មាំឆ្នេរសមុទ្រ កងទ័ពជើងទឹក ស្រឡាង ផ្សេងទៀតនិង អ្នកនេសាទក្នុងតំបន់ ។ គិតត្រឹមព្រឹកថ្ងៃ ព្រហស្បតិ៍ កិច្ចខិតខំ ប្រឹងប្រែងស្វែងរកនិង ជួយសង្គ្រោះនៅតែបន្តនៅឡើយ ។
លោកអភិបាលដដែល MV Lady Mary Joy 3 កំពុងធ្វើដំណើរទៅកាន់ក្រុង Jolo ក្នុង ខេត្តកោះ Sulu ដោយចេញពីទីក្រុង កំពង់ផែ Zamboanga ប៉ុន្តែនៅពេលដល់ក្បែរកោះ Basilan ជិតពាក់កណ្ដាលអធ្រាត្រវាក៏ឆេះ ។
លោក Hataman បន្ត ថា ជន រង គ្រោះ ដែល ស្លាប់ រួម មាន កុមារ យ៉ាង ហោច ណាស់ ៣ នាក់ ដែល ទំនង ជា បំបែក ពី ឪពុក ម្តាយ ខណៈ អ្នក ដំណើរ ជា ច្រើន នាក់ បាន រង របួស ហើយ នាំ ទៅ កាន់ មន្ទីរ ពេទ្យ ។
បើតាមក្រុមមន្រ្តី ហ្វីលីពីន អ្នកស្លាប់ភាគច្រើនបានលង់ទឹកហើយសាកសព ត្រូវគេរក ឃើញក្នុងទឹក ។ ខណៈគេមិនទាន់ដឹងពីមូលហេតុ នៃការឆេះលោក Hataman បាន និយាយថា សាឡាងត្រូវ បានអូស ទៅដាក់ឆ្នេរកោះ Basilan ហើយការស៊ើបអង្កេតកំពុង ដំណើរការ ៕
ប្រែសម្រួល:ហួន ឌីណា
ប្រភព ៖ Philippine ferry fire leaves 12 dead, at least 7 missing