សម្តេចតេជោបដិសេធការលក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Video Inside)

ការផ្សព្វផ្សាយដែលនិយាយថានឹងមានការលក់សំបុត្រទស្សនាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាត្រៀមនឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ បានប្រញាប់ឱ្យសម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងមួយនារសៀលថ្ងៃទី៣០មីនានេះ ប្រតិកម្មជុំវិញការលក់សំបុត្រនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមានការលក់សំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនឹងរៀបចំធ្វើក្នុងខែឧសភាខាងមុខនេះឡើយ។ (សម្លេងសម្ដេច)

គួរបញ្ជាក់ថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនឹងឈានមកដល់រយៈពេល៣៦ថ្ងៃទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៣០ មីនានេះ។

ads banner