ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១១កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនងជាមួយ នឹងមិត្តរួមការងារ។ ភាគច្រើន អ្នកនឹងអាចឈានទៅដល់ការយល់ដឹងលើបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ហោរាសាស្រ្តអាជីពសម្រាប់ឆ្នាំជូត ណែនាំ មិនអោយឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន។ នៅក្នុងចុងបញ្ចប់ នៃការងារល្ងាចនេះ បរិយាកាសការងារតានតឹងត្រូវរំសាចេញ ហេតុនេះគ្មានហេតុផលដែល អ្នកត្រូវមានការព្រួយបារម្ភនោះទេ។ សម្រាប់លោកអ្នកដែលធ្វើអាជីវកម្មនឹងទទួលបាន ភាពជោគជ័យសម្រាប់ការធ្វើទំនាក់ទំនង និងការធ្វើដំណើរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការធ្វើកិច្ច ព្រមព្រៀង ដូច្នេះកុំពន្យាពេលជាមួយនឹងចំលើយចំពោះការផ្តល់កិច្ចសហប្រតិបត្តិការ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវអនុវត្តការប្រុងប្រយ័ត្នអោយបានសមហេតុ ផល និងយកចិត្តទុកដាក់លើពត៌មានលំអិតទាំងអស់នៃកិច្ចសន្យា។ ក្នុងថ្ងៃនេះលោកអ្នក មានមហិច្ចតាអាជីពទាបបន្តិច ប៉ុន្តែមិនជាអ្វីទេ ពីព្រោះវាចាំបាច់ថាលោកអ្នកទទួលបាន ចំណេញ និងមានស្ថេរភាពល្អសម្រាប់អាជីព។ លោកអ្នកក៏នៅមានពេលវេលាច្រើនសមរម្យ ដើម្បីធ្វើការ ដូច្នេះក៏មិនគួរដាក់បន្ទុកលើខ្លួនអ្នកជាមួយនឹងកិច្ចការនោះទេ។ ទោះបីជាយ៉ាង សូមព្យាយាមរាបអានមនុស្សនៅជុំវិញខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់អ្នកបំពេញ ភារកិច្ចគ្រប់យ៉ាង។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានបំពេញ ហើយកំណើនហិរញ្ញ វត្ថុក៏នឹងមានច្រើនផងដែរ។ ក្នុងនោះអ្នកប្រហែលជាអាចអនុវត្តផែនការដែលមានមហិច្ចតា បំផុតរបស់អ្នក។ ហោរាសាស្រ្តសម្រាប់ឆ្នាំខាល ណែនាំកុំអោយចុះចាញ់នឹងការល្បួងតាម រយៈពាក្យសំដី និងសម្ភារៈក្តី។ លើសពីនេះ លោកអ្នកអាចធ្វើទំនាក់ទំនងបានល្អក្នុងរង្វង់ ការងារ ប៉ុន្តែទំនាក់ទំនងផ្ទាល់ខ្លួននៅកន្លែងការងារមិនគួរធ្វើនោះទេ ពីព្រោះវានឹងរារាំងអ្នក ពីការចម្រើនលូតលាស់ក្នុងអាជីព។ ក្រៅពីនេះ សូមព្យាយាមផ្តោតតែលើរឿងមួយអោយ បានច្បាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាចសម្រេច ការងារធំតូចបានដោយងាយស្រួល និងប្រកបទៅដោយជោគជ័យ។ ប៉ុន្តែវាចាំបាច់ណាស់ ដែលអ្នកត្រូវរកវិធីសាស្រ្តយ៉ាងណាបញ្ចៀសការរំខានអោយបានក្នុងកំរិតអតិបរមា។ នៅ ក្នុងនោះគឺការគ្រប់គ្រងពាក្យសំដី កុំចែករំលែកពត៌មានចំពោះមនុស្សដោយងាយ និងគួរ ស្វែងរកពត៌មានលំអិតទាក់ទននឹងការងាររបស់អ្នក។ កុំបណ្តោយអោយអ្វីៗដើរទៅតាមរបត់ របស់វា ព្យាយាមកែតម្រូវ ហើយធ្វើការសំខាន់នៅពេលព្រឹក។ ដោយឡែក លោកអ្នកអាច រំពឹងថានឹងធ្វើដំណើរចាកចេញផ្លូវឆ្ងាយ ក្នុងនោះរួមទាំងបេសកកម្មការងារផងដែរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកជាអាជីវករសូមមានការប្រុងប្រយ័ត្ន និ យកចិត្តទុកដាក់ជាមួយនឹងបំណុល។ សូមព្យាយាមស្វែងរកមធ្យោបាយដោះស្រាយ និង សម្របសម្រួលរឿងបំណុលនេះអោយបានចប់សព្វគ្រប់។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិន ស្ថិតស្ថេរនោះទេ ប៉ុន្តែនេះក៏មិនមានន័យថាវិធីសាស្រ្តអនុវត្តរបស់អ្នកមិនត្រឹមត្រូវនោះដែរ ហេតុនេះការឆ្លើយតបរបស់អ្នកចំពោះស្ថានភាពនឹងជាចំណុចសំខាន់ទៅលើករណីនេះ។ ក្នុងនោះ សូមផ្តោតទៅលើការងារជានិច្ច ហើយក៏គ្មានហេតុផលដែលអ្នកត្រូវតែដោះដូរ កែសម្រួលជានិច្ចនោះដែរ។ អ្វីដែលសំខាន់ សូមព្យាយាមធ្វើការសម្រេចចិត្តអោយបាន ច្បាស់ដោយពឹងលើប្រភពពត៌មាន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានការគិតកាន់តែទូលំ ទូលាយ។ ព្យាយាមចាកចេញពីស្ថានភាពអវិជ្ជមាន ដោយមិនចាំបាច់ស្ថានភាពថ្មី ឬបញ្ហា ដែលអាចនឹងកើតឡើងចំពោះមុខនោះទេ។ លោកអ្នកមានលទ្ធភាព និងសមត្ថភាពពេញ លេញក្នុងការសម្របសម្រួលដោះស្រាយបញ្ហាបានដោយសន្តិវិធី។ ក្រៅពីនេះ កុំខ្លាចនូវអ្វី ដែលអ្នកគិតមិនអាចសម្រេចបាន សូមកុំចុះចាញ់ ពីព្រោះការសាកល្បងនឹងធ្វើអោយអ្នកយល់ដឹងអំពីកិច្ចការងារទាំងនោះ ហើយមានលទ្ធភាពដោះស្រាយបាន ហើយបើទោះបីជា មិនបានភ្លាមៗក្តី ក៏មិនគួរបោះបង់នោះដែរ។ លើសពីនេះ សូមព្យាយាមធ្វើទំនាក់ទំនងរាប់ អានអោយបានច្រើន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងាររបស់អ្នកនឹងមានការផ្លាស់ប្តូរយ៉ាង ឆាប់រហ័ស។ លើសពីនេះ ភាគច្រើនលោកអ្នកទំនងជាត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈរបស់អ្នក។ ហេតុនេះ សូមព្យាយាមវាយតម្លៃការរំពឹងទុក របស់អ្នក។ សម្រាប់លោកអ្នកដែលរករបរអាជីវកម្ម និងជំនួញតូចធំនឹងទទួលបានផល ចំណេញកាក់កបណាស់ក្នុងថ្ងៃនេះ។ បន្ថែមពីនេះ ការបណ្តាក់ទុន និងការផ្ទេរផ្ទូរលុយកាក់ អាចធ្វើទៅបានដោយមានប្រសិទ្ធភាព។ ក្នុងពេលនេះ ទំនាក់ទំនងខាងក្នុងគួរតែមានសារៈ សំខាន់ ហេតុនេះរក្សាចិត្តថ្លើម មានភាពរួយរាយរាក់ទាក់ អនុគ្រោះ និងគួរមានតម្លាភាព ផងដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើកិច្ចព្រម ព្រៀង ដូច្នេះកុំពន្យាពេលជាមួយនឹងចម្លើយចំពោះការផ្តល់ចំលើយក្នុងករណីនានា។ ផល ប្រយោជន៍នៅក្នុងថ្ងៃនេះមានទំហំធំ ធ្វើយ៉ាងណាកុំអោយខកខានឳកាស។ ស្របពេលនឹង ដំណើរការល្អក្នុងអាជីព លោកអ្នកក៏គួរមានភាពអត់ធ្មត់ កុំបង្កើតកំហឹង ប្រសិនបើស្ថាន ភាពជម្លោះ ឬការអាក់អន់ចិត្តមានភាពតានតឹងចូរជ្រើសរើសការដើរចេញ គួរតែជាជម្រើស សុខ និងមិននាំអោយប៉ះពាល់ដល់ការងារជាយថាហេតុ។ ក្នុងនោះ លោកអ្នកអាចធ្វើការ ផ្លាស់ប្តូរទីកន្លែងការងារបាន ផលល្អនឹងកើតឡើងចំពោះស្ថានភាពថ្មី។ ផ្ទុយទៅវិញ កុំរុះរើ បញ្ហាអតីត។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ស្ថានភាពការងារ និងរបររកស៊ីរបស់អ្នកមានសភាពល្អប្រសើរ ជាទូទៅលោកអ្នកអាចឈានទៅដល់ការយល់ដឹង និងដោះស្រាយស្ថានភាពចំពោះមុខ បានយ៉ាងប្រសើរបំផុត។ ប៉ុន្តែក្នុងស្ថានភាពទាំងឡាយដែលអ្នកនឹងជួបប្រទះ ត្រូវចាំបាច់ថា ការព្យាយាមជាចំណុចជោគជ័យ។ ក្រៅពីនេះ ប្រសិនបើជាអ្នកកំពុងចាប់ផ្តើមការងារក៏ ដោយក៏គួររក្សាការរំពឹងរបស់អ្នក ពីព្រោះនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចទទួល បានតាមសុបិន្តមិនខាន។ លើសពីនេះ លោកអ្នកមានសមត្ថភាពក្នុងការបញ្ចេញគំនិតយ៉ាង ច្បាស់លាស់ អ្នកក៏អាចបញ្ចុះបញ្ចូលនរណាម្នាក់ដោយភាពត្រឹមត្រូវបានផងដែរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ស្ថានភាពការងារ និងអាជីវកម្មក្នុងពេលនេះមិនសូវសម ប្រកប។ អ្នកនៅមានបញ្ហាមួយចំនួនដែលតម្រូវអោយមានការដោះស្រាយ និងចូលរួមឲ្យ បានសកម្ម។ ធ្វើយ៉ាងណាកុំបណ្តោយស្ថានភាពអោយធ្វើដំណើរទៅមុខ ការដោះស្រាយ លឿននឹងធ្វើអោយស្ថានភាពកាន់តែល្អ។ ក្នុងពេលនេះជម្លោះនៅក្នុងក្រុមអាចកើតឡើង ហើយទំនុកចិត្តអាចនឹងមានការបាត់បង់។ បើទោះបីជាយ៉ាងនេះក្តី សូមព្យាយាមស្ថារស្ថាន ភាពទៅតាមភាពត្រឹមត្រូវ ការពិភាក្សាសមហេតុផល និងដោយសន្តិវិធីគួរតែជាជម្រើស ដែលអាចប្រើការបាន។ ស្ថានភាពតានតឹងនឹងអាចរសាយទៅបាន ព្រោះការខិតខំរបស់ អ្នក។ ក្រៅពីនេះ ការគិតជាថ្មី ជាចំណុចល្អដែលត្រូវប្រកាន់យក។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយដកថយពីផ្លូវដែល បានគ្រោងទុក។ អ្នកអាចសម្រេចបានទិន្នផលខ្ពស់ ប្រសិនបើអ្នកបង្ហាញការតស៊ូ និងការខិត ខំប្រឹងប្រែង។ ចំពោះស្ថានភាពហិរញ្ញវត្ថុនៅពេលនេះមានកំរិតហ្នឹងហ្ន៎ ប៉ុន្តែវាល្អប្រសើរជាង ប្រសិនបើអ្នកកុំទាន់ចាយវាយច្រើន។ ក្នុងស្ថានភាពខ្លះ លោកអ្នកក៏គួរបន្ទន់បន្តិចទើប ប្រសើរ ពិសេសជាមួយនឹងមនុស្សថ្នាក់លើ។ ការតស៊ូមតិជារឿងត្រឹមត្រូវ ប៉ុន្តែកាលទេសជា ករណីចាំបាច់សម្រាប់អនាគតវិជ្ជាជីវៈ និងអាជីពនៅពេលនេះ។ លើសពីនេះ លោកអ្នកអាច ខ្វះខាតពេលខ្លះ ហេតុនេះចូរធ្វើការងារសំខាន់ៗមុនទើបល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ស្ថានភាពអាជីពមានភាពតានតឹងបន្តិច។ បញ្ហាចំពោះមុខអាច នឹងមានការកើនឡើង ដែលបង្ករការលំបាកទៅដល់ដំណើរអនុវត្តការងារ។ សូមលោកអ្នក ជ្រើសរើសមនុស្សដែលគួរទុកចិត្តពិភាក្សាយោលបល់ ហើយដាច់ខាតមិនគួរធ្វើការប្រថុយ ប្រថាននោះទេ។ លើសពីនេះ ការដើរចោលការងារ ដោយពឹងអោយអ្នកដទៃជំនួសត្រូវ ហាមប្រាមដាច់ខាត។ លោកអ្នកគួរខិតខំប្រឹងប្រែងបន្តទៀត ព្យាយាមដោះស្រាយអោយ បានលឿន និងប្រកបដោយភាពឈ្លាសវៃ។ លើសពីនេះ ស្ថានភាពអវិជ្ជមាន និងភាពរង្គោះ រង្គើមានច្រើនដែលមិនសមដល់ការផ្លាស់ប្តូរនោះទេ ហេតុនេះការផ្លាស់ប្តូរទាំងឡាយគួរ ចាំរហូតដល់ពេលក្រោយ។
ចំណាំៈ
ឆ្នាំទាំង៥ ឆ្លូវ ខាល ថោះ ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃល្អសម្រាប់ការបណ្តាក់ទុន ការផ្តោះប្តូរ និងការអនុវត្តគម្រោងផែនការ។