សម្តេចតេជោប្រកាសប្រាប់អ្នកបានទិញសំបុត្រទស្សនាស៊ីហ្គេមត្រូវមកប្តូរយកលុយរបស់ខ្លួនវិញ (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យអ្នកដែលបានទិញសំបុត្រ ចូលទស្សនាព្រឹត្តិការណ៍ ស៊ីហ្គេម ត្រូវទៅប្ដូរយកលុយរបស់ខ្លួនវិញ។ ប្រសាសន៍របស់សម្តេចតេជោបានធ្វើ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី បន្ទាប់ពីមានការប្រកាសមួយរបស់ក្រុមរៀបចំកីឡាស៊ីហ្គេម បានដាក់លក់សំបុត្រជាមួយនឹងតម្លៃផ្សេងពីគ្នា ក្នុងឱកាសដែលកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បន្ទាប់ពីបានខកខានរយៈពេល ៦៤ឆ្នាំកន្លងមកនេះ។

សម្តេចតេជោបានប្រកាសតាមសារសម្លេងមួយក្នុងសប្តាហ៍នេះថា កម្ពុជាមិនលក់សំបុត្រក្នុងការចូលទស្សនាឡើយ និងថាការចូលទស្សនានឹងធ្វើឡើងដោយមិនមានការគិតតម្លៃអ្វីនោះឡើយ។

នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២៣នេះផងដែរ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានជូនដំណឹងជាផ្លូវការនូវ ការអនុញ្ញាតឲ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយដោយមិនគិតថ្លៃ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម របស់កម្ពុជានឹងមកដល់ក្នុងរយៈពេល៣៥ថ្ងៃទៀតគិតត្រឹមថ្ងៃទី៣១ មីនា ឆ្នាំ២០២៣។

ads banner