ព្យុះកំបុតត្បូងវាយប្រហាររដ្ឋ Arkansas របស់អាមេរិក ខូចខាតយ៉ាងធ្ងន់ធ្ងរ
ខ្យល់ព្យុះកំបុតត្បូងវាយប្រហាររដ្ឋ អាកាន់សាស់ (Arkansas) សហរដ្ឋអាមេរិក បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរភ្លាមៗ ឬជាលក្ខណៈ “មហន្តរាយ”។
យ៉ាងហោចណាស់ ខ្យល់ព្យុះកំបុតត្បូងចំនួនពីរបានវាយលុកផ្នែកខ្លះនៃរដ្ឋ អាកាន់សាស់ (Arkansas) ភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃសុក្រ សប្តាហ៍នេះ ដែលបណ្តាលឱ្យមានការខូចខាតជាលក្ខណៈ “មហន្តរាយ” នៅក្នុងរដ្ឋធានី លីថល់ រ៉ក (Little Rock) របស់រដ្ឋអាកាន់សាស់ នេះបើយោងតាមសេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក។
ការិយាល័យគ្រប់គ្រងគ្រាអាសន្ន បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីព្យុះដ៏ខ្លាំងបានផ្លាស់ប្តូរឆ្លងកាត់កណ្តាលរដ្ឋ អាកាន់សាស់ (Arkansas)។
ដើមឈើធំៗត្រូវបានដួលរលំ ដំបូលផ្ទះត្រូវរុះរើ អគារខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយសូម្បីយានជំនិះដែលមានកង់ច្រើន ចំនួន១៨ គ្រឿងក៏បានខ្យល់បោកបង់ឡើងលើដែរ នេះបើយោងតាមរូបភាពដែលបានបង្ហោះលើអ៊ីនធឺណិត។
អាជ្ញាធរបានប៉ាន់ប្រមាណថា មានអ្នករងរបួស យ៉ាងហោចណាស់ ៦០០ នាក់ មកទល់ពេលនេះ ដោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលមិនមានរថយន្តសង្គ្រោះបន្ទាន់គ្រប់គ្រាន់សម្រាប់ឆ្លើយតប នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក KTHV ។
អ្នកឧតុនិយមបាននិយាយថា ការគំរាមកំហែងនៃព្យុះដ៏ធ្ងន់ធ្ងរដែលមានគ្រោះថ្នាក់ រួមទាំងព្យុះកំបុតត្បូង នឹងបន្តរហូតដល់ ថ្ងៃសៅរ៍ សប្តាហ៍នេះ៕ ប្រភពពី Xinhua ប្រែសម្រួលដោយ៖ សារ៉ាត