តើលោក ដូណាល់ ត្រាំ នឹងបោះបង់ការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដែរឬទេ? (Video Inside)

លោក ដូណាល់ ត្រាំ បានវិលត្រឡប់ទៅកាន់គេហដ្ឋានរបស់លោកវិញក្នុងរដ្ឋ Florida ក្រោយសវនការតុលាការប្រមាណជិតមួយម៉ោង ដែលគេបានចោទប្រកាន់នូវកំហុសព្រហ្មទណ្ឌចំនួន ៣៤ករណី។ ថ្ងៃកំណត់ជុំវិញការកាត់ទោសនៅមិនទាន់បានសម្រេចនៅឡើយទេ ប៉ុន្តែដំណើរការនេះ ត្រូវគេរំពឹងថានឹងមានវែងដល់រយៈពេលជាងមួយឆ្នាំ។ ឆ្នាំ២០២៤ គឺជាឆ្នាំនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ តើលោក ដូណាល់ ត្រាំ នឹងបោះបង់ចោលការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដែរឬទេ? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner