សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មេសា ២០២៣

១. កំពតគ្រោងរៀបចំកម្មវិធីលក់នំបុរាណខ្មែរ ដែលមានតម្លៃធូរថ្លៃត្រឹម ៣០០រៀលប៉ុណ្ណោះ សម្រាប់ថ្ងៃ បុណ្យចូលឆ្នាំខ្មែរខាងមុខ – កោះសន្តិភាព

២. កម្ពុជាគ្រោងបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅតាមព្រំដែនជាមួយវៀតណាម សម្រាប់បំពេញតម្រូវការរបស់ប្រជាជន និងប្រទេសទាំងពីរ – FN

៣. អភិបាលខេត្តរតនគិរី៖ នៅខេត្តរតនគិរី ប្រជាជន ៨២%ប្រកបរបរកសិកម្ម ខណៈសេវាកម្មវិញមាន ៧% – RFI

៤. អ្នកជំនាញសេដ្ឋកិច្ចរបស់អង្គការ IMF៖ ហានិភ័យរបស់វិស័យធនាគារអាចនឹងកើនឡើងនៅប៉ុន្មានខែខាងមុខនេះ ចំពេលមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុទូទាំងសកលលោក – CNA

៥. ឥណ្ឌាច្រានចោលការប៉ុនប៉ងរបស់ចិនក្នុងការប្តូរឈ្មោះតំបន់មួយដែលកំពុងមានជម្លោះ ស្ថិតនៅភាគខាងកើតនៃរដ្ឋ Arunachal Pradesh ខណៈប៉េកាំងអះអាងថា វាគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន – Al Jazeera

#ams1minute

ads banner