ប្រធានាធិបតីម៉ិកស៊ិករិះគន់នឹងការកាត់ទោស លោក ត្រាំ

ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិកបានរិះគន់ ការកាត់ទោសលោក Trump ដែលនឹងអាចកើតមានឡើង។

ប្រធានាធិបតីម៉ិកស៊ិក លោក លូប៉េស អូប្រាឌឺ (Lopez Obrador) បានរិះគន់ នូវអ្វីដែលលោកហៅថា ការវាយលុកផ្លូវច្បាប់ដែលធ្វើឡើងដោយប្រព័ន្ធយុត្តិធម៌អាមេរិក ប្រឆាំងនឹងអតីតប្រធានាធិបតី Donald Trump ។

លោក Trump បានអះអាងថា លោកមិនមានកំហុស កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ ករណី ដែលជាប់ទាក់ទងនឹងការប៉ុនប៉ងបំបិទមាត់ ដែលបំផ្លាញព័ត៌មានផ្ទាល់ខ្លួន ក្នុងអំឡុងពេលការប្រណាំងជ័យជំនះឆ្នាំ ២០១៦ របស់លោក សម្រាប់សេតវិមាន។

ប្រធានាធិបតីម៉ិកស៊ិក លោក Lopez Obrador កាលពីថ្ងៃពុធ សប្តាហ៍នេះ បាននិយាយថា លោកមិនយល់ស្របនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ដែលធ្វើឡើងប្រឆាំងនឹងអតីតប្រធានាធិបតីអាមេរិក Donald Trump នោះទេ។

លោក Lopez Obrador បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា៖ «បញ្ហាផ្លូវច្បាប់ដែលសន្មត់ថាមិនគួរត្រូវបានប្រើសម្រាប់ការបោះឆ្នោត និងគោលបំណងនយោបាយទេ»៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner