អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់

រ៉ូម៖ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារបញ្ហាបេះដូង។ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីលវីយ៉ូ បឺលូស្កូនី (Silvio Berlusconi) កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះដោយមានអ្នកមើលថែយ៉ាងយកចិត្តទុកដាក់នៅថ្ងៃពុធ សប្តាហ៍នេះ ដោយសារបញ្ហាបេះដូង។

មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយវ័យ ៨៦ឆ្នាំរូបនេះបានចូល និងចេញពីមន្ទីរពេទ្យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ សាន រ៉ាផែល (San Raphael) ក្នុងទីក្រុង មីឡាន (Milan) ។

ទីភ្នាក់ងារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី បាននិយាយថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃពុធ ហើយស្ថិតក្នុងស្ថានភាពនឹងនរ ។

លោក Silvio Berlusconi មេដឹកនាំគណបក្សស្តាំនិយម Forza Italia បានចំណាយពេល ៤ថ្ងៃនៅមន្ទីរពេទ្យដូចគ្នាជាមួយនឹងអ្វីដែលរបាយការណ៍ព័ត៌មានអ៊ីតាលីបាននិយាយថា មានបញ្ហាបេះដូង ហើយបានចាកចេញកាលពីថ្ងៃទី៣០ ខែមីនា។

គួរបញ្ជាក់ថា លោកបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺរលាកសួតដែលទាក់ទងនឹងកូវីដ១៩ ក្នុងខែកញ្ញា ឆ្នាំ២០២០ ហើយក៏បានចូលមន្ទីរពេទ្យច្រើនដងនៅឆ្នាំបន្ទាប់ ដោយសារផលវិបាកពីជំងឺនេះផងដែរ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner