គណៈកម្មការផ្សារអូរឫស្សី រៀបចំពិធីសូត្រមន្ត និងចែកអំណោយដល់ពលរដ្ឋខ្វះខាត មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ គណៈកម្មការផ្សារអូរឫស្សី បានរៀបចំពិធីសូត្រមន្ត ប្រគេនទេយ្យទានព្រះសង្ឃ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅបរិវេណផ្សារអូរឫស្សី និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៦ ។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឫស្សី និងលោកលោកស្រីអនុប្រធានផ្សារ ដោយបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ និងបាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំលើករាសី សុំសេចក្តីសុខ ចម្រុងចម្រើនពីទេវតាឆ្នាំថ្មី និងសូមអោយតាមជួយបីបាច់ថែរក្សា ចៀសផុតឧបទ្រពចង្រៃទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទានទាំងឡាយបានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងឡាយដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។

លោក ប្រធានគណៈកម្មការផ្សារអូរឬស្សី បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ គណៈកម្មការផ្សារ រួមទាំងអាជីវករផ្សារ និងរដ្ឋបាលខណ្ឌ៧មករាបានរៀបចំធ្វើពិធីសែនបន់ស្រន់ សូត្រមន្ត រាប់បាត្រប្រគេនព្រះសង្ឃ និង ចែកអំណោយដល់ប្រជាពលរដ្ឋមានការខ្វះខាត និងចាស់ជរាធាក់ស៉ីក្លូ សរុបជាង ៤០០នាក់នូវថវិកាមួយចំនួន។ ដើម្បីកាត់ផ្ដាច់នូវរាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួស្ដីនៅក្នុងឆ្នាំថ្មី ឱ្យពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការជូនប្រជាពលរដ្ឋនាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner