ADB៖ ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាដំណើរការល្អនៅឆ្នាំ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត
អត្ថបទដោយ៖
AMS OneMinute
ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។
វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ក្នុងឆ្នាំ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦,៨% នៅឆ្នាំ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថានឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,០% ក្នុងឆ្នាំ២០២៣ និង ៤,០% នៅឆ្នាំ២០២៤។
ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៥,៨% ក្នុងឆ្នាំ ២០២៣ មុននឹងហក់ដល់ ៧,៨% នៅឆ្នាំ ២០២៤។ កំណើនវិស័យសំណង់ត្រូវបានរំពឹងថានឹងនៅតែយឺត។ វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,១% នៅឆ្នាំនេះ និង១,២% ក្នុងឆ្នាំ២០២៤ ដែលជំរុញដោយទិន្នផលដំណាំសម្រាប់ការនាំចេញ។
#ams1minute