អតីតសកម្មជនគណបក្សប្រឆាំង ចំនួន ៣៧នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ខេត្តកំពង់ចាម

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំឃុំផ្តៅជុំ និងអតីតសកម្មជនគណបក្សប្រឆាំង ចំនួន ៣៧នាក់ ដែលមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះសមាជិក-សមាជិកាទាំងអស់ និងពន្យល់ដល់ប្រជាពលរដ្ឋពីសារៈសំខាន់នៃការចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្ត។

សូមបញ្ជាក់ថា នៅថ្ងៃដដែល ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ឡដុតសម្រាម ក្នុងវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ សំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាង ៥០០នាក់ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ២៤០គ្រួសារ ព្រមទាំង សម្ពោធប្រឡាយទឹកប្រវែង ១០៤៥ម៉ែត្រ និងផ្លូវប្រវែង ១២០០ម៉ែត្រ ក្នុងភូមិចាំនាង ឃុំផ្តៅជុំ ដោយបានផ្តល់ប្រេងជូនដល់ប្រជាកសិករ ចំនួន ២០កាន សម្រាប់បូមទឹកដាក់ទំនប់ទោលចារបឹងចេក និងទំនប់ត្រពាំងអណ្តើក ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រព្វដីស្រែ ចំនួន ៨០ហិចតា បណ្តាលមកពីការបាក់ទំនប់ស្តុកទឹក។ ការឧបត្ថម្ភទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner