ប្រតិភូកម្ពុជា បានជួបពិភាក្សាជាមួយមន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី ត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

ប្រតិភូកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយមន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ីដើម្បីលម្អិតពីកម្មវិធីត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លើទឹកដីម៉ាឡេស៊ី នាថ្ងៃទី១១ ខែមេសា ខាងមុខ ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ព្រមទាំងឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជាមួយលោក Fong Wan Hor អ្នកចាត់ការទូទៅ នៃគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី ។

ប្រភព៖ Camsoc ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner