សម្តេចតេជោនាយករដ្ឋមន្រ្តី៖ សន្តិភាពរក្សាបានតាមរយៈតួនាទី គណបក្សប្រជាជនតែប៉ុណ្ណោះ, គ្មានគណបក្សណាមួយអាចធ្វើបាននូវតួនាទីរក្សាសន្តិភាពបានទេ

ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នា ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី កម្ពុជា បានបញ្ជាក់ថា សន្តិភាព រក្សាបានតាមរយៈតួនាទីគណបក្ស ប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ គ្មានគណបក្សណាមួយ អាចធ្វើបាន នូវតួនាទីរក្សាសន្តិភាពបានទេ។

សម្តេចតេជោបានបង្ហាញទឡ្ហីករណ៍ថា បើទោះមានគណបក្សខ្លះ បានសន្យាថា នៅពេលដែលគេឈ្នះឆ្នោត គេនឹងឱ្យលុយប៉ុណ្ណេះ ឱ្យ លុយប៉ុណ្ណោះក៏ដោយ។ ប៉ុន្តែនោះគ្រាន់តែជាការសន្យា លក់ទំនិញគេ តែ ប៉ុណ្ណោះ ។ ប៉ុន្តែស្អីក៏ដោយកើតឡើង ឬចុះ គឺវាស្ថិតនៅត្រង់ថា តើយើងរក្សាសន្តិភាពបានឬអត់? បើមិនមានស្ថិរភាព និងសន្តិភាព គឺយើងមិនអាចទៅរក្សា ឬអភិវឌ្ឍន៍ប្រទេសទៅមុខបានទេ?។

ក្នុងព្រឹត្តិការណ៍នេះដែរ សម្តេចតេជោហ៊ុន សែន បានអំពាវនាវ សូម ដល់អាចារ្យ អាចារិនី ឱ្យចូលរួមទាំងអស់គ្នា រក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយសម្ដេចបញ្ជាក់ថា រឿង នេះជារឿងធំណាស់ សំខាន់ណាស់ ព្រោះសាសនា មិនអាចរស់ នៅ ជាមួយសង្គ្រាមបានទេ សាសនារស់នៅជាមួយសន្តិភាព។ ប៉ុន្តែបើនិយាយក្នុងក្របខ័ណ្ឌទូលាយជាងនេះ គឺអ្វីៗ ក៏រស់នៅក្នុង សន្តិភាពដែរ គឺគេមិនអាចធ្វើអ្វីៗបាននៅក្នុងពេលដែលប្រទេស មាន សង្គ្រាមបានទេ។សូមទាំងអស់គ្នា ចូលរួមរក្សាសន្តិភាពស្ថិរភាព នយោបាយសន្តិសុខសង្គម ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសូមលោកយាយ លោកតា ញាតិញោម បងប្អូនទាំងឡាយ សូមចូលរួមនៅក្នុងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយយក ធ្វើជាស្នូល ព្រោះបញ្ហាវានៅមូលដ្ឋានទាំងអស់ ។ គ្រោះថ្នាក់ ចរាចរណ៍ បញ្ហាគ្រឿងញៀន ចោរលួច ចោរប្លន់ គឺសុទ្ធតែកើតមាន នៅមូលដ្ឋានទាំងអស់ ដែលយើងត្រូវតែចូលរួមទប់ស្កាត់, ល្បែងស៊ីសង វានឹងបង្កើតឡើង នូវចោរលួចចោរប្លន់ នៅក្នុងឃុំសង្កាត់របស់យើង ៕
អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner