មនុស្សជិត ២លាននាក់ហើយបានចូលពេទ្យព្យាបាល ព្រោះបំពុលបរិយាកាស នៅថៃ ក្នុងឆ្នាំនេះ

បាងកក៖ មនុស្សជិត២លាននាក់ហើយបានចូលពេទ្យព្យាបាលជំងឺ ដោយសាររងផលប៉ះពាក់ពីបញ្ហាបំពុលបរិយាកាស នៅប្រទេសថៃ នេះបើតាមក្រសួងសុខាភិបាល។

ប្រទេសថៃបានហក់ឡើងខ្លាំង អំពីការបំពុលបរិយាកាស តាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ ដែលបណ្ដាលមកពីការឆេះសំណល់កសិកម្ម តាមរដូវកាល ជាដើម។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា មនុស្សជិតពីរលាននាក់ត្រូវការការព្យាបាល នៅមន្ទីរពេទ្យសម្រាប់ស្ថានភាពផ្លូវដង្ហើម ដែលបណ្តាលមកពីការបំពុលបរិយាកាស នៅឆ្នាំ២០២៣នេះ។ ប្រទេសថៃបានបំពុលខ្យល់ខ្លាំង តាំងពីដើមឆ្នាំមកម្ល៉េះ ដែលបណ្ដាលមកពីការឆេះសំណល់កសិកម្ម តាមរដូវកាល។

ដំណឹងនេះត្រូវបានផ្សព្វផ្សាយ ស្របពេលដែលផ្សែងហុយចេញពីភ្លើងឆេះព្រៃ និងការដុតបំផ្លាញសំណល់កសិកម្មរបស់កសិករបានគ្របដណ្តប់ក្រុង ឈៀងម៉ៃ (Chiang Mai) ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ថៃ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាលឲ្យក្រុង ឈៀងម៉ៃ ជាប់ចំណាត់ថ្នាក់ជាតដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយអាជ្ញាធរបានជំរុញឱ្យប្រជាជនធ្វើការពីផ្ទះ ដើម្បីជៀសវាងខ្យល់អាកាសដែលមានគ្រោះថ្នាក់។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) បានធ្វើកិច្ចពិភាក្សា តាមវីដេអូជាមួយមេដឹកនាំនៃប្រទេសជិតខាងមីយ៉ាន់ម៉ា និងឡាវ ដើម្បីពិភាក្សាអំពីបញ្ហាដែលប៉ះពាល់ដល់តំបន់ធំនៃអាស៊ីអាគ្នេយ៍ ជារៀងរាល់ឆ្នាំ។

កាលពីព្រឹកថ្ងៃសុក្រ គេហទំព័រត្រួតពិនិត្យខ្យល់ IQ Air បានចាត់ចំណាត់ថ្នាក់ទីក្រុងឈៀងម៉ៃជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក លើសពីចំណុចក្តៅធម្មតា ដូចជានៅក្រុង Delhi របស់ឥណ្ឌា និង ក្រុង Lahore របស់ប៉ាគីស្ថាន។ យោងតាម IQ Air បានឱ្យដឹងថា កម្រិតនៃភាគល្អិត PM2.5 ដ៏គ្រោះថ្នាក់បំផុត ដែលពួកវាអាចចូលទៅក្នុងចរន្តឈាម បានគឺច្រើនជាង៦៦ ដងនៃការណែនាំ ប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner