របៀបដែលវៀតណាមកំពុងព្យាយាមបញ្ឈប់ «បញ្ហាការដាំដុះស្រូវ ធ្វើឲ្យឡើងកំដៅផែនដី»

ហាណូយ៖ របៀបដែលវៀតណាមកំពុងព្យាយាមបញ្ឈប់ការឡើងកំដៅផែនដី ដែលបណ្តាលមកពីការដុតសំណល់ដំណាំស្រូវអង្ករ តាមរយៈគម្រោងកែច្នៃចំបើង។

ដំណាំ ស្រូវ អង្ករត្រូវស្តីបន្ទោសថា ជាចំណែកប្រហែល ១០ ភាគរយនៃការបំភាយឧស្ម័នមេតានជាសកល ក្នុងរយៈពេលជាង២ទស្សវត្សរ៍មកនេះ ដោយស្រូបយកកំដៅប្រហែល៨០ ដង ច្រើនជាងកាបូនឌីអុកស៊ីត។

ឧស្ម័ន មេតាន ត្រូវបានបង្កើតឡើងដោយបាក់តេរី ដែលដុះនៅក្នុងស្រែដែលលិចទឹក ហើយលូតលាស់ប្រសិនបើចំបើងដែលនៅសល់រលួយ។ អ្នកវិទ្យាសាស្ត្រនិយាយថា ប្រសិនបើពិភពលោកចង់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការដំដំណាំស្រូវ អង្ករមិនអាចមិនអើពើបានទេ។

យ៉ាងណាមមិញ វៀតណាមបាននិងកំពុងបង្ហាញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយមេតានពីការដាំដុះស្រូវ ដោយយកចំបើងចេញពីស្រែ ហើយប្រែក្លាយវាទៅជាផ្សិត និងជីសរីរាង្គ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner