អ្នកស្រី ផែថងថាន ទម្លាក់គូប្រជែងទាំងអស់សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃ ក្នុងការស្ទង់មតិ Ubon Ratchathani

បាងកក៖ កូនស្រីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានទម្លាក់គូប្រជែងទាំងអស់ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃ នៅក្នុងការស្ទង់មតិ អ៊ូប៊ុន រ៉ាតឆាថានី (Ubon Ratchathani)។

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ជាថ្មីម្តងទៀត បាននាំមុខ ក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រី ពីអ្នកដែលកំពុងកាន់អំណាច ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) និងគូប្រជែងផ្សេងទៀតទាំងអស់ នៅក្នុងការស្ទង់មតិលើបេក្ខជនដែលពេញចិត្តរបស់អ្នកបោះឆ្នោត សម្រាប់នាយករដ្ឋមន្ត្រីថៃ។

ការស្ទង់មតិនៅខេត្ត អ៊ូប៊ុន រ៉ាតឆាថានី (Ubon Ratchathani) បានផ្តល់ចំណាត់ថ្នាក់កំពូល ដល់អ្នកស្រីអ្នកស្រី ផែថងថាន ក្នុងចំណោមអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតចំនួន ១១០០ ដែលបានស្ទង់មតិ នៅខេត្ត Ubon Ratchathani ។

បេក្ខជនភឿថៃរូបនេះត្រូវបានជ្រើសរើសជាជម្រើសកំពូល សម្រាប់តំណែងនាយករដ្ឋមន្ត្រី ដោយអ្នកឆ្លើយសំណួរ មានចំនួន ៤៥ .៥៥% នៅក្នុងខេត្តភាគឦសានមួយនេះ ខណៈដែលលោក Prayut ត្រូវបានជ្រើសរើសដោយត្រឹមតែ ១០.៨២% នៅក្នុងការស្ទង់មតិតាមទូរស័ព្ទ ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (Nida) ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមីនា។

បេក្ខជនគណបក្សភឿថៃ ទីពីរ សម្រាប់តំណែងនាយករដ្ឋមន្ត្រីដែរនោះ គឺអតីតមហាសេដ្ឋីអចលនទ្រព្យ ស្រេតថា ថាវីស៊ីន ជាប់ចំណាត់ថ្នាក់ទីបួន នៅក្នុងការស្ទង់មតិ នីដា (Nida) ដោយមានការគាំទ្រ ៧.៤៥% នៃអ្នកឆ្លើយតប។

ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃគ្រោងនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ដោយមានគណបក្សធំៗចំនួន៣ ស្ថិតនៅក្រោមការតាមដាន គឺគណបក្សភឿថៃរបស់អ្នកនាង ផែថងថាន, គណបក្សរបស់លោក ប្រាយុទ្ធ និងគណបក្សរបស់លោក ប្រាវីត៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner