ត្រីបាឡែនទីបីបានងាប់ នៅឆ្នេរសមុទ្រ កោះបាលី

ហ្សាកាតា៖ ត្រីបាឡែនទីបីបានងាប់នៅលើឆ្នេរកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

Read. ត្រីបាឡែនមួយក្បាលមានប្រវែង ១៧ម៉ែត្រ បានងាប់ កាលពីថ្ងៃអាទិត្យ ទី៩ ខែមេសា បន្ទាប់ពីបានរសាត់អណ្តែតលើឆ្នេរខ្សាច់ក្នុងកោះបាលី ប្រទេសឥណ្ឌូនេស៊ី នេះបើតាមមន្ត្រីទទួលបន្ទុកផ្នែកការពារធម្មជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស។

អ្នកជំនាញបានរកឃើញឈាមនៅក្នុងសួតរបស់ត្រីបាឡែនមេជីវិតឈ្មោលមួយក្បាលនេះ ហើយពោះវៀនរបស់វា ពោរពេញដោយសារធាតុរាវ។

សេថេសិន (Cetacean) ដែលជាប្រភេទត្រីបាឡែនមេជីវិតឈ្មោល ត្រូវបានឃើញងាប់នៅលើឆ្នេរ យេ ឡេ (Yeh Leh) ភាគខាងកើតនៃកោះនេះ។ នេះជាត្រីបាឡែនទី៣ ដែលគេរកឃើញងាប់ ក្នុងរយៈពេលជាងមួយសប្តាហ៍។

កាលពីថ្ងៃពុធ សប្តាហ៍មុន ត្រីបាឡែនប្រវែង ១៨ ម៉ែត្រមួយផ្សេងទៀតនៃប្រភេទដូចគ្នាត្រូវបានគេប្រទះឃើញជាប់គាំងនៅឆ្នេរសមុទ្រខាងកើត។ តែមួយក្បាលនោះដំបូងឡើយ មានជីវិត ហើយក្រុមសង្គ្រោះបន្ទាន់ និងអ្នកស្ម័គ្រចិត្តយកវាទៅសមុទ្រវិញ។ យ៉ាងណាមិញ ត្រីមួយក្បាលនោះបានងាប់ នៅប៉ុន្មានម៉ោងក្រោយមក នៅលើឆ្នេរមួយផ្សេងទៀត ដោយគ្មានរបួសអ្វីទេ៕ ប្រភពពី Thejakartapost ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner