ប៉ូលីសអាល្លឺម៉ង់ព្រមានពី ឧស្ម័នផ្សែងបំពុលហោះពាសពេញទីក្រុង Hamburg បន្ទាប់ពីភ្លើងឆេះឃ្លាំង

បែរឡាំង: នាយកដ្ឋានពន្លត់អគ្គិភ័យអាល្លឺម៉ង់នៃទីក្រុង Hamburg បានចេញសេចក្តីព្រមានពីបរិមាណផ្សែងបំពុលដែ លកំពុងហើរពាសពេញទីក្រុង បន្ទាប់ពីអណ្តាតភ្លើងបាន ឆាបឆេះចេញពីឃ្លាំងផ្ទុកអីវ៉ាន់ក្នុង ទីក្រុងនេះ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣។
យោងតាមសារព័ត៌មាន DPA បានឱ្យ ដឹងថា រោងចក្រចំនួនពីរ នៅក្នុងសង្កាត់ Rothenburgsort បានឆាបឆេះឡើងនាវេលាម៉ោងប្រហែល ២ និង៣០នាទី ព្រឹក និងបានបណ្តាលឱ្យ ទីក្រុង Hamburg គ្របដណ្ត ប់ទៅដោយឧស្ម័នពុលអ៊ីដ្រូសែនយ៉ាងខ្មៅងងឹត។ មិនតែប៉ុណ្ណោះផ្លូវរវាងទីក្រុង Büchen និង ទីក្រុង Hamburg ត្រូវបានបិទ និងរថភ្លើងរវាងទីក្រុងBerlin និងHamburg ក៏ ត្រូវបានពន្យារពេលផងដែរ។ ស្របពេលជាមួយគ្នានេះ ដែរ ប្រជាជននៅក្នុងទីក្រុង Hamburg ត្រូវបានបង្គាប់ឱ្យ បិទទ្វារ បិទបង្អួច និងបិ ទរាល់ម៉ាស៊ីនដែលប្រើប្រាស់ភ្លើង ខណៈពេលដែលប្រជាជនជាង ១៤០ នាក់ត្រូវបានជម្លៀសចេញពីតំ បន់ឆេះភ្លាមៗ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ គេនៅមិនទាន់បានផ្តល់ព័ត៌មានពិតប្រាកដនៅឡើយទេ ហើយក្រុមអ្ន កព ន្លត់អគ្គីភ័យក៏កំពុងតែស្វះស្វែងពន្លត់អណ្តាតភ្លើងផងដែរ ដើម្បីជៀសវាងការឆេះរាលដាល និងឧស្ម័ន បំពុល៕
ប្រែសម្រួល:ឡេង អារីតា

ads banner