សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មេសា ២០២៣

១. អ្នកជំនួញសាទរចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា និងវៀតណាម ដែលត្រៀមនឹងអនុម័តនាពេលខាងមុខនេះ – AMS Economy

២. មន្ទីរពេទ្យជាតិតេជោសន្ដិភាព គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣ខាងមុខនេះ ដែលមន្ទីរពេទ្យនេះនឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា – AMS Central

៣. ដើមខែមេសា មានពលរដ្ឋខ្មែរវិលត្រលប់ចូលប្រទេសវិញ ប្រមាណជាង២ម៉ឺននាក់ ដែលភាគច្រើនជាពលករដែលបម្រើការងារក្នុងប្រទេសថៃ – ស៊ីស៊ីថាមស៍

៤. ទីក្រុងវ៉ាស៊ីនតោនព្យាយាមបន្សាបការព្រួយបារម្ភរបស់សម្ព័ន្ធមិត្ត បន្ទាប់ពីមានករណីបែកធ្លាយនូវឯកសារ ដែលមានលក្ខណៈរសើបខ្លាំង តាមបណ្តាញអ៉ីនធឺណិត – AFP

៥. ក្រុមយោធាមីយ៉ាន់ម៉ា រងការថ្កោលទោសយ៉ាងដាច់អហង្ការពីសហគមន៍អន្តរជាតិ ក្រោយបើកការវាយប្រហារតាមអាកាសលើក្រុមប្រឆាំងរដ្ឋាភិបាល ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់នៅភាគកណ្ដាលប្រទេស – CNA

#ams1minute

ads banner