ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងាររបស់អ្នកហាក់ជួបបញ្ហាប្រទាក់ក្រឡាច្រើន ដែលអាចរំខានផលការទទួលបានជោគជ័យនៃកិច្ចការជាច្រើន។ អ្នកគួរព្យាយាមគ្រប់គ្រងការងារសំខាន់ និងធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ពីស្ថានភាពខាងក្រៅទាំងឡាយ។ គួរខំប្រឹងប្រែងបញ្ចប់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ហើយការពិភាក្សា ចរចា ជាមួយមនុស្សរួមក្រុមការងារ និងជាមួយថ្នាក់លើអាចនឹងបង្ករភាពថ្នាំងថ្នាក់ ខ្លះ ហេតុនេះសូមមានហេតុផល ហើយព្យាយាមអត់ធ្មត់ និងរក្សាអាកប្បកិរិយា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារ និងអាជីវកម្មមានដំណើរការល្អប្រសើរណាស់ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រច្រើន។ ប៉ុន្តែស្ថានភាពផ្លូវចិត្តរបស់អ្នកកំពុងប៉ះពាល់ពីស្ថានភាពខាងក្រៅ។ លោកអ្នកត្រូវតែព្យាយាមស្តារស្ថានភាពនេះ បើមិនដូច្នេះលោកអ្នកពិបាកនឹងដោះស្រាយបញ្ហាជាមិនខាន។ សូមជឿលើលើចំណេះដឹង និងបទពិសោធន៍របស់ខ្លួនឯង ហើយក៏មិនចាំបាច់ផ្គាប់ចិត្តអ្នកដទៃដែរ។ ក្នុងវេលានេះអ្នកអាចនឹង មានការផ្លាស់ប្តូរច្រើនគួរសម ប៉ុន្តែសូមជ្រើសរើសការផ្លាស់ប្តូរដែលសមនឹងអ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងមិនមានបញ្ហាអ្វីសោះ ដែលប៉ះពាល់ដល់កិច្ចការងារ ឬការទទួលខុសត្រូវ។ ក្នុងនោះដែរ អ្នកក៏ទទួលបានចំណាប់អារម្មណ៍វិជ្ជមានពីថ្នាក់លើផងដែរ ដូច្នេះប្រសិនជាអ្នកមានគម្រោងផែនការសំខាន់ដែលបានគ្រោងទុក គួរតែបង្ហាញនៅពេលនេះ។ លើសពីនេះ ប្រហែលជាក្នុងអនាគតដ៏ខ្លី អ្នកនឹងត្រូវបានតម្លើងឋានៈតួនាទី ក៏ដូចជាលាភសក្ការៈនានា។ ក្រៅពីនេះ បើទោះបីជាអំណោយផលក្នុងថ្ងៃនេះមានភាពបរិបូណ៍ លោកអ្នកក៏មិនគួរផ្លាស់ប្តូរដោយងាយនោះ ដែរ ដោយសារកិច្ចការងាររបស់អ្នកកំពុងបានផលល្អណាស់។

ឆ្នាំថោះ              

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះចូរកុំបោះបង់ផែនការដើម្បីស្វែងរកការងារថ្មី ឬប្តូរវិសាលភាពនៃសកម្មភាព ពីព្រោះប្រសិនបើអ្នកព្យាយាមដោះស្រាយភាពអសកម្មដែលមាននៅចំពោះមុខក្នុងពេកនេះបាន នោះអ្នកនឹងធានាថាទទួលបានភាពជោគជ័យរាល់ការងារទាំងអស់។ ដោយឡែក អ្នកគួរសន្សំសំចៃឲ្យច្រើនជាងមុន បន្ទាប់មកស្វែងរកឳកាសដើម្បីបំពេញភាពស្រុតចុះនៃកំរិតហិរញ្ញវត្ថុ។ ក្នុងពេលស្របគ្នានេះ សូមកុំជឿទុកចិត្តមនុស្សដែលទើបស្គាល់គ្នាពេក ពិសេសរឿងសំងាត់ផ្ទាល់ខ្លួនតែម្តង ទុក្ខទោសពី ទំនាក់ទំនងអាចនឹងមានការលំបាកក្នុងការកែលម្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារក្នុងថ្ងៃនេះហាក់ជួបការលំបាកច្រើន ប៉ុន្តែអ្នកមិនគួរបោះបង់ការតាំងចិត្ត ឬបាត់បង់ជំនឿលើសមត្ថភាពរបស់ខ្លួននោះទេ។ នៅគ្រប់កាលទេសទាំងអស់ត្រូវតែជឿលើខ្លួនឯង បើអ្នកអាចធ្វើបាននោះរាល់លំបាកទាំងអស់ និងត្រឡប់ជាការងាយស្រួលទៅវិញ។ ប្រការចាំបាច់ដែលគួរជៀសវាងក្នុងពេលនេះ គឺមិនត្រូវវាយតម្លៃស្ថានភាពនោះទេ ប្រុងប្រយ័ត្ន ប្រកបដោយភាពម៉ឺងមាត់។ លើសពីនេះ សូមបែង ចែកពេលវេលាខ្លះដើម្បីសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ពីមនុស្សនៅក្បែរខ្លួន ឬចូល រួមក្នុងវគ្គបណ្តុះបណ្តាលនានា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្ត ពីកិច្ចការងារដែលអ្នកកំពុងតែអនុវត្ត។ ចំពោះលោកអ្នកដែលធ្លាប់ជួបស្ថានភាពលំបាកក្នុងកន្លែងការងារ ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការផ្លាស់ប្តូរ។  ដោយឡែក សូមអ្នកព្យាយាមបំពេញការងារសំខាន់ៗជាមុន​ ដោយសារស្ថានភាពមួយចំនួនអាចមិនផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកដើម្បីការងារនោះទេ។ ក្រៅពីនេះ ប្រហែលជាអ្នកត្រូវប្រុងប្រយ័ត្នក្រែងមានការបាត់របង់របរដែលជាទីពេញចិត្ត។ ពិនិត្យអោយបានច្រើនដងមុនចាក ចេញ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានអំណោយផលសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ដូច្នេះសូមកុំមានការព្រួយបារម្ភក្នុងការវិនិយោគលុយកាក់នៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែក៏គួរយកចិត្តទុកដាក់ចំពោះស្ថានភាពប្រែប្រួលនានាផងដែរ ដើម្បីបញ្ជៀសបញ្ហាដែលអាចបង្ការជាកង្វល់ដល់ការងារ។ ក្នុងនោះដែរ ការយកចិត្តទុកដាក់បញ្ចប់ការងារឲ្យបានរួចរាល់ ពីព្រោះការងារច្រើនក៏ជាប្រភពនៃការបាត់បង់ពេលវេលា និងតុល្យ ភាពក្នុងការសម្រេចចិត្តដែលបានត្រឹមត្រូវ។ ដោយឡែក លោកអ្នករំពឹងថាទទួលបាន ដំណឹងដែលអ្នករំពឹងរងចាំ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ អាជីពទាំងអស់របស់អ្នកសន្យាថានឹងបញ្ចប់ដោយភាពជោគជ័យ ប្រសិនបើអ្នករកឃើញឳកាសបោះទុនឲ្យបានត្រឹមត្រូវ។ កុំបន្តការគ្រោង ឬស្រមៃទៀតឡើយ ចូរព្យាយាមវិនិយោគលុយកាក់ ដោយពឹងលើចំណេះដឹង បទពិសោធន៍ និងភាពឈ្លាសវៃរបស់អ្នក ហើយក៏កុំខ្លាចជួបបញ្ហា ពីព្រោះបញ្ហាទាំងអស់នឹងអាចដោះស្រាយបានដោយរលូន។ ក្នុងរយៈពេលនេះ លោកអ្នកក៏ទទួលបាន ដំណោយផលក្នុងការស្វែងរកពត៌មាន និងប្រភពនៃការដោះស្រាយបានច្រើន ហេតុនេះ ព្យាយាមដោះស្រាយករណីចាស់ថ្មីអោយបានឆាប់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះកិច្ចការងារហាក់ប្រទះនឹងការលំបាក ដែលជះឥទ្ធិពលដល់ការងារ និងអាជីវកម្ម ហើយផលចំណេញក៏មិនអាចទទួលបានតាមក្តីប្រាថ្នានោះទេ។ សូមព្យាយាមកែប្រែស្ថានភាពការងារ ព្រមទាំងចូលរួមសហការឲ្យបានជិតស្និទ្ធជាមួយមិត្តរួមការងារ នោះអ្នកនឹងរំពឹងថាអាចសម្រាលភាពអវិជ្ជមានជាច្រើន។ ក្នុងពេលនេះ ប្រសិនបើអាចសូមព្យាយាមស្វែងយល់ពី គម្រោងផែនការ ធ្វើការកែលម្អ និងរកវិធីសាស្រ្តសម្របឲ្យកាន់តែច្រើន។ លើសពីនេះ ប្រសិនបើអ្នកមិនអាចស្វែងរកដំណោះស្រាយ សំណើសុំជំនួយជាជម្រើសដែលមានប្រសិទ្ធភាព។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ អាជីពរបស់លោកអ្នកទទួលបានការគាទ្រពីមនុស្សនៅក្នុងក្រុមការងារ ដូច្នេះលទ្ធភាពទទួលបានជោគជ័យមានកំរិតខ្ពស់។ ទន្ទឹមនឹងនេះ នៅរវាងពេលព្រឹកអ្នកនឹងអាចទទួលបានដំណឹងនៃភាពរីករាយទាក់ទងការងារ ឬជីវិតឯកជនផងដែរ។ ដោយឡែក អ្នកគួរយកចិត្តទុកដាក់ក្នុងការប្រមូលពត៌មានផ្លូវការទាំង ឡាយ ហើយធ្វើទំនាក់ទំនងអោយបានជិតស្និទ្ធ។ ផ្ទុយទៅវិញ ថ្ងៃនេះលោកអ្នកអាចមានភាពស្មុគ្រស្មាញខ្លះទាៗក់ទងនឹងការប្រើប្រាស់ ឬផ្ទេរផ្ទូរទឹកប្រាក់ ហេតុនេះសូមប្រើប្រាស់ពេលអោយបានគ្រប់គ្រាន់លើករណីនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះការងាររបស់អ្នកនឹងជួបតែភាពចម្រើនលូតលាស់។ លោកអ្នកទទួលបានភាពឈ្លាសវៃ និងលទ្ធភាពពេញលេញក្នុងការអនវត្តការងារ ឬធ្វើកិច្ចការជាក្រុម ពិសេសទាក់ទងនឹងការគ្រប់គ្រងក្រុម។ ថ្ងៃនេះគ្មានអ្វីដែលគួភ័យខ្លាចនោះទេ អ្នកអាចវិនិយោគទុនតូចធំតាមក្តីប្រាថ្នា ពីព្រោះផលចំណេញមានកំរិតខ្ពស់។ ទន្ទឹមនឹងនោះ អ្នកក៏មានពេលវេលាច្រើនសម្រាប់បំពេញការងារផងដែរ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញលអនុវត្ត ឬធ្វើការសម្រេចចិត្តលឿនពេកនោះទេ។ ដោយឡែក ទំនាក់ទំនងផ្ទាល់ខ្លួន កំពុងមានភាពស្រស់ស្រាយណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះ សូមបដិសេធការធ្វើទំនាក់ទំនងជាមួយថា្នក់លើ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុត ដើម្បីពិភាក្សាពីទស្សនវិស័យទាក់ទងនឹងអាជីព ឬការតម្លើងប្រាក់បៀវត្សរ៍ឡើយ។ ដោយឡែក សូមប្រើប្រាស់ឳកាសណាមួយដើម្បីអនុវត្តការងារឲ្យបានល្អ។ ទោះយ៉ាងណាក៏ដោយអ្នកមិនគួរតស៊ូច្រើនពេកទេ  ពីព្រោះអ្នកមានឳកាសច្រើនដើម្បីដឹងពីគោលបំណងចំបងរបស់ខ្លួន។ ក្នុងនោះ ក៏គួរចងចាំ ផងដែរថា ការចាកចេញ ការសហការ និងការងារជាក្រុមទាំងឡាយ គួរ​ប្រយ័ត្នក្រែងស្ថិតក្នុង ការបោកបញ្ឆោត។

ចំណាំៈ

ឆ្នាំទាំង៥ ខាល មមី មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះល្អក្នុងការបណ្តាក់ទុន ផ្ទេរផ្ទូរលុយកាក់ ការបង្កើតថ្មី និងចុះហត្ថលេខា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner