គជបជូនដំណឹងគណបក្ស និងបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ជាពិសេស (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជូនដំណឹងគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ជាពិសេស បើសិនជាបេក្ខជនទាំងនោះ កំពុងបំរើក្នុងជួរមន្ត្រីរាជការស៊ីវិល, តុលាការ, កងកម្លាំងប្រដាប់អាវុធ, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា។

សេចក្តីជូនដំណឹងរបស់គជប ចុះថ្ងៃទី១១ មេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា បេក្ខជនដែលឈរឈ្មោះរបស់គណបក្សនយោបាយណាដែលស្ថិតក្នុងស្ថានភាពដូចបានរៀបរាប់ខាងលើនេះ បេក្ខជននោះ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។

សេចក្តីជូនដំណឹង បានបន្តថា «ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ នឹងមានរយៈពេល១៥ថ្ងៃនៅគជប គិតចាប់ពីថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ឧសភា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងដដែល បានតម្រូវឱ្យបេក្ខជនដែលឈរឈ្មោះទាំងនោះ ត្រូវភ្ជាប់មកជាមួយនូវឯកសារដែលគជប ត្រូវការឱ្យបំពេញឱ្យបានយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលកាលបរិច្ឆេទ្ធចុងក្រោយ គឺថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ ជាកំហិត។

ads banner