នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចូលរួមពិធីតែងតាំងនាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆត្រកងទ័ពជើងគោក (Video Inside)

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីនាថ្ងៃទី១២ មេសានេះ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆត្រ នាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះឧត្តមសេនីយ៍ត្រី ជា ព្រឿង ដែលទទួលបានមុខតំណែងជា “នាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក” ដែលជាការប្រគល់នូវតួនាទីសិទ្ធិ និងការទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រង និងកសាងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រកងទ័ពជើងគោក សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់យោធិនពិការ និងក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត។

នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោកបានថ្លែងថាជានិច្ចជាកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ របស់យោធិនពិការ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាព ធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

ads banner