ដូនចាស់ប្រមាណ ៩០នាក់រស់នៅខេត្តបាត់ដំបង បានទទួលសង្គហទាន អាហារឧបត្ថម្ភ និងការស្រង់ព្រះពីវីតាល់

បាត់ដំបង៖ ដូនចាស់ជរាក្រីក្រគ្មានទីពឹង និងជួបការលំបាកប្រមាណ ៩០នាក់ នៅបរិវេណវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានទទួលសង្គហទាន ស្បៀងអាហារឧបត្ថម្ភ និងការស្រង់ព្រះ (ងូតទឹក) យ៉ាងយកចិត្តទុកដាក់ តាមបែបទំនៀមប្រពៃណី និងព្រះពុទ្ធសាសនា ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកវីតាល់នាពេលថ្មីៗនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

កម្មវិធីវីតាល់ស្រង់ព្រះនេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនបានប្រារព្ធកម្មវិធីសប្បុរសធម៌ធំបែបនេះ ដោយវីតាល់បានផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ ជាមួយនឹងទំនៀមទំលាប់ខ្មែរបុរាណ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។

លោក ជុន ហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច និងជាតំណាងលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុនទឹកពិសាវីតាល់ និងជាអ្នកផ្តួតផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះ បានមានប្រសាសន៍ថា សារបណ្ណ និងគោលគំនិតដែលវីតាល់ផ្តើមឱ្យមានកម្មវិធីនេះជារៀងរាល់ឆ្នាំ រហូត៦ឆ្នាំជាប់គ្នាលើកលែងសម័យកូវីដដែលយើងផ្អាកការរៀបចំកម្មវិធីនេះឡើង ក៏ព្រោះតែវីតាល់មានបុព្វហេតុក្នុងការចង់បន្តរក្សាទំនៀមទំលាប់ប្រពៃណីដូនតាខ្មែរ ពិសេសការស្រង់ទឹកជូនព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាការផ្តល់នូវការគោរព ការសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះលោកអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ និងផ្តល់ក្តីស្រលាញ់ ផ្តល់ការជួយយកអាសារដល់លោកតា លោកយាយ ដែលមានជីវភាពលំបាក និងខ្លះពុំមានសមាជិកគ្រួសារនៅជូបជុំក្នុងឱកាសចូលឆ្នាំខ្មែរ។

លោកបន្តថា កម្មវិធីនេះរៀបចំឡើងបានក៏ដោយសារមូលនិធិ២៥៛ នៃទឹកពិសាវីតាល់ ដែលជាមូលនិធិបង្កើតឡើងដោយស្ថាបនិករបស់យើង ក្នុងបេសកម្មបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រ ក្នុងគ្រប់សកម្មភាពសង្គម តាំងពីចាប់ផ្តើមចរាចរណ៍ទឹកពិសាវីតាល់នៅទីផ្សារកម្ពុជាលើកដំបូងក្នុងឆ្នាំ ២០១០ ដោយរាល់ការពិសាទឹកវីតាល់មួយដបរបស់លោកអ្នក គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥៛ ជូនមូលនិធិនេះ។ សូមជម្រាបថា ដោយសារតែមានការគាំទ្រខ្លាំងពីអតិថិជន វីតាល់បានធ្វើឲ្យមូលនិធិ២៥៛ របស់វីតាល់មានកញ្ចប់កាន់តែធំ ដែលនេះជាឱកាសល្អដែលវីតាល់គួរតែពាំនាំបុណ្យកុសលពីកម្មវិធីស្រង់ព្រះនេះ ត្រលប់ជូនដល់អតិថិជនវីតាល់វិញ ឲ្យពួកគាត់បានចាប់មគ្គផលទាំងអស់គ្នាជាមួយវីតាល់៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner