វៀតណាមពិចារណាកាត់បន្ថយពន្ធ VAT មកត្រឹម ៨ភាគរយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយនៅថ្ងៃទី១១ ខែមេសានេះថា រដ្ឋាភិបាលវៀតណាមកំពុងពិចារណាកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម (VAT) ពី ១០ភាគរយ ទៅ ៨ភាគរយវិញ សម្រាប់មុខទំនិញ និងសេវាកម្មមួយចំនួនដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេស។

កាសែត Vietnam News បានរាយការណ៍ដោយដកស្រង់ប្រភពពីនាយកដ្ឋានពន្ធរបស់ក្រសួងហិរញ្ញវត្ថុវៀតណាមថា ជម្រើសមួយក្នុងចំណោមជម្រើសពីរដែលត្រូវបានពិចារណា គឺការកាត់បន្ថយ ២ភាគរយនៃពន្ធអាករលើតម្លៃបន្ថែម ១០ភាគរយក្នុងពេលបច្ចុប្បន្ន សម្រាប់មុខទំនិញ និងសេវាកម្មមួយចំនួន។

ជម្រើសទីពីរ គឺការកាត់បន្ថយ ២ភាគរយពីពន្ធអាករលើតម្លៃបន្ថែម ១០ភាគរយក្នុងពេលបច្ចុប្បន្ន ប៉ុន្តែមិនរាប់បញ្ចូលមុខទំនិញ និងសេវាកម្ម ដែលបានកាត់បន្ថយពន្ធលើតម្លៃបន្ថែមពីមុន ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩។

បើតាមសភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម ការកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម (VAT) បានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការរក្សាអតិផរណាក្នុងការត្រួតពិនិត្យ, ជំរុញការប្រើប្រាស់ និងលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មបោះទុនវិនិយោគ ក្នុងការពង្រីកប្រតិបត្តិការរបស់ពួកគេ។

ចំណែកអ្នកប្រើប្រាស់ក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ពីការកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម ក្នុងការជួយប្រជាជនក្រោយជំងឺរាតត្បាតកូវីដ១៩៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner