មនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួស រួមនឹងផ្ទះជាច្រើនខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់
កំពង់ចាម: យោងតាម រដ្ឋបាលខេត្តកំពង់ចាម បាន ឱ្យ ដឹងថា មនុស្ស ម្នាក់បាន ស្លាប់ និង ម្នាក់រងរបួស ខណៈ ផ្ទះជិត ៣០ខ្នង រងការខូចខាតដោយ សារ ខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣នេះ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានចុះជួបសួរសុខទុក្ខ និងរំលែកទុក្ខ ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នេះ និងនាំយកថវិការឧបឋមបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ភរិយា ផ្តល់ជូនគ្រួសាររងគ្រោះផងដែរ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមរំលែកទុក្ខ និងការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់សមាជិកគ្រួសារ ក៏ដូចជាគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងអាយុជីវិត។
លោក ក៏បាន នាំនូវការសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភបន្ទាន់ ផ្តល់ជូនដល់គ្រួសារដែលរ ងគ្រោះធ្ងន់ធ្ងរ និងបានជំរុញឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខិតខំពិនិត្យព្យា បា ល អ្នកជំងឺឲ្យបានល្អប្រសើរ ដោយមិនគិតថវិកា ហើយរាល់ថវិកាចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។

បើតាមរបាយការណ៍របស់លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានឲ្យដឹងថា ករណីមា នភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់បោកខ្លាំង បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅយប់ថ្ងៃទី១៥ នៅវេលាម៉ោង២១ និង០០ នាទី មានករណីខ្យល់កន្ត្រាក់បណ្តាលឲ្យរងផលប៉ះពាល់ករណីធ្ងន់មានពីរឃុំ។
លោក ខេង ម៉េងឈុន បាន បន្តថា ឃុំដែល ប៉ះពាល់នោះមាន ឃុំបារាយណ៍ ដែលបានខូចខាតផ្ទះ ចំនួន ១ខ្នង និងឃុំមៀន ខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រលំដើមត្នោត ១ដើម សង្កត់មកលើផ្ទះប្តីប្រពន្ធ មួយគូ ដែល បង្កឱ្យគ្រោះថ្នាក់ បណ្តាល ឱ្យ បាត់បង់ ប្រពន្ធ និងប្តី រងរបួស និងផ្ទះ១ខ្នង ខូចខាតទាំងស្រុង។
ជាមួយគ្នានោះដែរ ក៏មានករណីខ្យល់កន្ត្រាក់កំរិតស្រាល កើតមានលើឃុំ ១០ឃុំផ្សេងទៀត ដែលប៉ះពាល់ស្រាលដល់ ផ្ទះ ចំនួន ២៦ខ្នងទៀត ៕

ដោយ:នាង សុគន្ធា