សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ នៅកន្លែងផ្សេងគ្នាក្នុងបទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី១៨ មេសា ម្សិលមិញ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៣ម្សិលមិញនេះ ។
នៅក្នុងចំណោមជនសង្ស័យចំនួន ៤នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។ ចំណែក វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមេសា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ១៣កញ្ចប់តូច ។
ប្រតិបត្តិការខាងលេីនោះ ជាលទ្ធផល មាន២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាល ជាតិ ២អង្គភាព មានដូចខាងក្រោម ៖
១ / នគរបាល ខេត្ត បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
២ / នគរបាល ខេត្ត កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៣កញ្ចប់តូច។
ឆ្លៀតក្នុងឱកាសនោះ អគ្គស្នងការដ្ឋាន នគរបាលជាតិ ក៏សូមអំពាវនាវដល់បងប្អូន ជៀស ពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
