ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាសុីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣

ដឹកនាំដោយឯកឧត្តម ហោ សារុន បេសកជនពិសេសតំណាងគណៈកម្មាធិការជាតិ CAMSOC បានធ្វើដំណើរដល់ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍ពី ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា ព្រមទាំងឯកឧត្តម U Htay Aung អភិបាលខេត្តរ៉ងហ្គូន 🇲🇲

ព្រះអគ្គីជ័យកីឡា ក៏ត្រូវបានដង្ហែយកទៅតម្កល់ទុកនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា រួចរាល់ផងដែរ ដើម្បីត្រៀមធ្វើពិធីដង្ហែព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់ ជាផ្លូវការនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣៕

ប្រភព Camsoc

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner