រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៖ ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ភ្នំពេញ ៖ នៅរសៀល ថ្ងៃពុធ ទី ១៩ ខែមេសា ឆ្នាំ ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ ដោយ សារមូលហេតុ៖ ធ្លាយបំពង់ចែកចាយទឹកស្អាតទំហំ ១១០មម។
– ទីតាំង៖ លើផ្លូវលេខ៧១។
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវលេខ៧១ ចន្លោះផ្លូវលេខ៦៣ ដល់ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
– រយៈពេល៖ នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣:៤០នាទីព្រឹក រហូតដល់បញ្ចប់ការជួសជុល។
ដូច្នេះ រដ្ឋាករ ទឹក ស្វយ័តក្រុងភ្នំពេញ សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះផង សូមអគុណ! ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner