គ្រោងឆ្អឹងដាយណូស័រ T-rex ដាក់លក់ដេញថ្លៃក្នុងតម្លៃជាង ៦លានដុល្លារនៅប្រទេសស្វីស
អត្ថបទដោយ៖
ឈឹម ទីណា
ហ្សូរីច៖ គ្រោងឆ្អឹងដាយណូស័រ Tyrannosaurus rex ដែលគេហៅឈ្មោះថា Trinity ដែលជីកបានមកពីទីតាំងចំនួនបីផ្សេងគ្នានៅសហរដ្ឋអាមេរិក ហើយផ្តុំចូលគ្នាទៅជាគ្រោងឆ្អឹងតែមួយ ត្រូវបានដាក់លក់ក្នុងតម្លៃ ៦.១លានដុល្លារអាមេរិក នៅក្នុងកម្មវិធីដេញថ្លៃដ៏កម្រមួយក្នុងប្រទេសស្វីស។
គ្រោងឆ្អឹងដាយណូស័រមានអាយុកាលពី ៦៥ ទៅ ៦៧លានឆ្នាំ ត្រូវបានដាក់លក់នៅឯក្រុមហ៊ុនដេញថ្លៃ Koller ក្នុងទីក្រុងហ្សូរីច ក្រោយដឹកជញ្ជូនមកពីសហរដ្ឋអាមេរិកក្នុងប្រអប់យក្សចំនួន ៩។ គ្រោងឆ្អឹងដាយណូស័រនេះ មានកំពស់ ៣.៩ម៉ែត្រ បណ្តោយ ១១.៦ម៉ែត្រ និងទទឹង ២.៦៥ម៉ែត្រ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។