រាជរដ្ឋាភិបាល ផ្ញើសារ ស្តីពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស និងបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ១៩
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការលើកលែងតម្រូវឱ្យធ្វើតេស្តរហ័សសម្រាប់ការជួប ជុំគ្រប់ប្រភេទ ។(រាយការណ៍ដោយ សុខណេត)។
ក្នុងសារជាសំឡេងសម្ដេចតេជោបានមានប្រសាសន៍ថា បន្ទាប់ពីចូលឆ្នាំប្រពៃណីជាតិខ្មែររួច ពិនិត្យឃើញថា ជំងឺ កូវីដ១៩ មិនមានការឆ្លងរាលដាលនោះទេ។ បន្ថែមពីលើនោះ គឺសំណាក ដែលត្រូវពិសោធន៍ក៏មិនមានផងដែរ ហើយបើសិនជាមាន ក៏មាន ចំនួនតិចតួចណាស់។ ករណីបែបនេះ អនុញ្ញាតឱ្យ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ធ្វើការពិនិត្យឡើងវិញអំពីវិធានការនានា សម្រាប់ប្រកាន់យកនៅក្នុងដំណាក់កាលថ្មី។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។