ប្រធានាធិបតីកូរ៉េខាងត្បូង នឹងជួបលោក បៃដិន ចំពេលមានភាពតានតឹងសារជាថ្មីលើសំណុំរឿងនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

សេអ៊ូល៖ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុក យោល (Yoon Suk-yeol) ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទទី២៤ ខែមេសា ដើម្បីចូលរួម កិច្ចប្រជុំមួយជាមួយសហរដ្ឋអាមេរិក របស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) ។

ដំណើរទស្សនកិច្ចនេះចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៩ខែមេសា។នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់របស់លោកទៅកាន់សហរដ្ឋអាមេរិកហើយក៏ដំណើរទស្សនកិច្ចដំបូងបំផុតរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងរយៈពេល១២ឆ្នាំចុងក្រោយដែរ។ លោកយូន នឹងប្រារព្ធខួបលើកទី៧០នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងដំណើរទស្សនកិច្ចនេះ ប្រទេសកូរ៉េខាងជើងកំពុង អភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបផង។

សារព័ត៌មានCNAបានដកការស្ទង់មតិនាពេលថ្មីៗនេះដោយវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយបានបង្ហាញថា ដែលបង្ហាញថា អ្នកឆ្លើយប្រមាណជាងពាក់កណ្ដាលជឿថា សហរដ្ឋអាមេរិកនឹងមិនប្រថុយសុវត្ថិភាពដើម្បីការពារសម្ព័ន្ធមិត្តនៅអាស៊ីរបស់ខ្លួននោះទេ។

អ្នកឆ្លើយសំណួរប្រមាណជាង៦៤ភាគរយគាំទ្រកូរ៉េខាងត្បូងអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយខ្លួនឯងខណៈ ៣៣ភាគរយបានប្រឆាំង។

ទីប្រឹក្សារងទទួលបន្ទុកសន្តិសុខជាតិរបស់លោកយូន បាននិយាយថា អ្វីៗនឹងដឹងច្បាស់នៅពេលដែលភាគទាំងពីរជួបគ្នារួចនិងចេញសេចក្ដីថ្លែងការណ៍រួមគ្នា។លោកថាភាគីទាំងពីរនឹងជជែកគ្នាពីកិច្ចសហការជាមួយគ្នាបន្ថែមទៀតរួមទាំងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកដើម្បីសន្តិសុខតំបន់។

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃសុក្រថា លោក បៃដិន ទំនងជាសន្យាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការវាយប្រហារនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។

ឯកសារយោធាអាមេរិកដែលបែកធ្លាយនាពេលថ្មីៗនេះបានបង្ហាញពីការលំបាករបស់កូរ៉េខាងត្បូងក្នុងការដោះស្រាយសម្ពាធពីសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការជួយផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន។ កូរ៉េខាងត្បូងព្យាយាមជៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី ដោយសារតែផលប្រយោជន៍អាជីវកម្ម និងឥទ្ធិពលរុស្ស៊ីលើកូរ៉េខាងជើង។

ការផ្ដល់យោបល់បានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលថាសហរដ្ឋអាមេរិកបានធ្វើចារកម្មលើការពិភាក្សារបស់កូរ៉េខាងត្បូងអំពីការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនបានធ្វើឱ្យមានការលួចស្តាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ទោះបីជាភាគីទាំងពីរបានបដិសេធបញ្ហានេះក៏ដោយ៕ ប្រែសម្រួល៖ វណ្ណ ស័ក្ដិ

ads banner