ការប្រកួត កីឡាបាញ់កាំភ្លើង ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីធ្វើការប្រកួតយ៉ាង ស្វិតស្វាញ រយៈពេល២ថ្ងៃ

ភ្នំពេញ ៖ ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែលរៀបចំដោយ សហព័ន្ធកីឡាបាញកាំភ្លើងកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា បានបញ្ចប់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២៣ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ រយៈពេល២ថ្ងៃ នៅបញ្ជាការដ្ឋាន ទ័ពពិសេសឆ័ត្រយោង៩១១ កំបូល ដោយបានរកឃើញអត្តពលិក ដៃត្រង់ជាច្រើននាក់ ពីការប្រកួត ។

លោក កែវ ហុកលី អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះធ្វើឡើងលើ៣ វិញ្ញាសា គឺវិញ្ញាសាបាញ់កាំភ្លើង វែងខ្យល់ ចម្ងាយ ១០ម៉ែត្រ កាំភ្លើងវែងខ្យល់ ចម្ងាយ៥០ម៉ែត្រ និង កាំភ្លើងខ្លី៩មីលីម៉ែត្រ ដោយមាន កីឡាករកីឡាការិនី ចូលរួម ចំនួន ៣៣នាក់។

ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកឡើងថា បាញ់កាំភ្លើងជាកីឡា១ប្រភេទ ខុសពីកីឡាផ្សេងៗ ដែលទាមទារឲ្យអ្នកហ្វឹកហាត់ មានវិន័យ និងសីលធម៌ខ្ពស់ ដោយសារយើងត្រូវប្រើប្រាស់អាវុធ ។

ឯកឧត្តម មៀចសុផាន់ណា បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទៅដែលនិយម ចូលចិត្តកីឡាបាញ់កាំភ្លើងសូម ចូលរួម ចុះឈ្មោះជាសមាជិករបស់ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ឲ្យបានច្រើនដើម្បីមានឱកាស បានចូលរួមក្នុង ការបាញ់កាំភ្លើងនៅ ក្នុងក្របខណ្ឌនៃការហ្វឹកហាត់ត្រៀមប្រកួត ជៀសវាងការប្រើប្រាស់ កាំភ្លើង នៅទីសាធារណៈខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ជាមួយនេះសហព័ន្ធ ក៏ត្រូវពិនិត្យពីប្រវត្តិ និង ពីការចូលរួមឲ្យបានច្បាស់លាស់ផងដែរ បើពុំនោះទេនឹងធ្វើឲ្យប្រភេទកីឡានេះ អាប់ឱនឬក៏មានកេរឈ្មោះមិនល្អ។

ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រសួងអប់រំយុវជន និងកីឡា វិស័យឯកជន ដៃគូសហការមួយចំនួន ព្រមទាំងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ គាំទ្រសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា នាពេលកន្លងមក ដោយបានចាត់ទុកថា ការចូលរួមទាំងនោះគឺជាររួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងនៅកម្ពុជា ។

សម្រាប់លទ្ធផលក្នុងការប្រកួតនេះ លើវិញ្ញាបាញ់ សាកាំភ្លើងវែងខ្យល់ ចម្ងាយ១០ម៉ែត្រ លេខ១ កីឡាការិនី វង្ស សុខាវីន មកពីក្លិបក្រសួងការពារជាតិលេខ២ កីឡាករ ហួត ភ័ស ក្លិបកងរាជអាវុធហត្ថ និងលេខ៣កីឡាការិនី សែម លីនី មកពីក្លិបក្រសួងមហាផ្ទៃ ។
លើវិញ្ញាបាញ់សាកាំភ្លើងវែងខ្យល់ចម្ងាយ ៥០ម៉ែត្រ លេខ១ កីឡាករ ខៀវឌីណា លេខ២ កីឡាករ កែម សោភ័ណ និងលេខ៣ កីឡាករ ឈាង សុវណ្ណា វុធ ដែលអ្នកទាំង៣ ពីក្លិប ក្រសួងការពារជាតិដូចគ្នា ។

ចំណែកវិញ្ញាសាកាំភ្លើងខ្លី ៩មីលីម៉ែត្រវិញ លេខ១ កីឡាករ ណាម៉ូនី រតនៈ មកពីក្លិបក្រសួងការពារជាតិ លេខ២ កីឡាករ ឈាង ហួត មកពីក្រសួងការពារជាតិ និង លេខ៣ កីឡាករ សាន កក្កដា មកពីក្លិបក្រសួងការពារជាតិ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner