ហេតុអ្វីបានជាសម្តីមន្ត្រីទូតចិន ក្នុងប្រទេសបារាំង បង្កការខឹងសម្បារដល់ប្រទេសក្នុងអឺរ៉ុប? (Video Inside)
សំណើទាំង១២ចំណុចស្វែងរកសន្តិភាពរបស់ប្រទេសចិន បានចែងក្នុងខទី១ដំបូងថា គោរពនូវដែនអធិបតេយ្យភាព របស់បណ្តាប្រទេសទាំងអស់។ ពាក់ព័ន្ធនឹងចំណុចនេះ មន្ត្រីទូតចិន លោក Lu Shaye ប្រចាំប្រទេសបារាំង បានថ្លែងកាលពីសប្តាហ៍មុន ដោយបង្កប់ភាពមិនច្បាស់លាស់និយាយបង្ហាញថា ទឹកដីមួយចំនួន ដែលធ្លាប់ជាទឹកដីគ្រប់គ្រងដោយអតីតសហភាពសូវៀត កាលពីអតីតកាលមិនទាន់មានលក្ខន្តិកៈទទួលស្គាល់ត្រឹមត្រូវតាមច្បាប់អន្តរជាតិនោះឡើយ។ សម្តីរបស់ឯកអគ្គរដ្ឋទូតចិនរួបនោះ បានបង្កឱ្យការខឹងសម្បារពីប្រទេសមួយចំនួន ដែលធ្លាប់ស្ថិតក្នុងរង្វង់ការគ្រប់គ្រងរបស់អតីតសហភាពសូវៀត។ ដែនអធិបតេយ្យភាពរបស់អតីតសហភាពសូវៀតក្នុងសម័យអតីតកាលរួមមានទឹកដីផ្តាច់ខ្លួន របស់ប្រទេសជាច្រើនដូចជាប្រទេសហ្សកហ្ស៊ី, អ៊ុយក្រែន, ម៉ុលដូវ៉ា, បេឡារុស, អាម៉េនី, អាហ្ស៊ែ័របៃហ្សង់, កាហ្សាក់ស្តង់, អ៊ូសបេគីស្តង់, ទួកម៉េនីស្តង់, កឺហ្ស៊ីស្តង់ និងតាហ្ស៊ីគីស្តង់។ ក្រសួងការបរទេសចិន បានប្រញាប់ចេញសេចក្តីថ្លែងការណ៍មួយវិញក្នុងសប្តាហ៍នេះ ដើម្បីសម្រួលស្ថានការណ៍។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍