សម្តេចតេជោ ហ៊ុន សែន ផ្តល់បទពិសោធន៍ នៃរបៀបវិភាគបីចំណុចសំខាន់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការវិភាគសភាពការណ៍ដ៏ត្រឹមត្រូវ គឺជាប្រការសំខាន់ ដែលមន្ត្រីក្នុងគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចត្រូវយកចិត្តទុកដាក់ ដើម្បីការរៀបធ្វើឱ្យប្រទេសជាតិមានដំណើរទៅមុខប្រកបដោយស្ថិរភាព និងរីកចំរើន។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស, និស្សិត និងបុគ្គលិកអប់រំ ជាង២ពាន់ នាក់នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវគន្លឹះបីសំខាន់ដែលជាវិធី នៃរបៀបវិភាគស៊ីជម្រៅ ដែលមន្ត្រីរាជរដ្ឋាភិបាលគប្បីរៀនសូត្រ និងក្រេបជញ្ជក់។

ការវាយតម្លៃ និងវិភាគរបស់ក្រុមប្រឆាំង គឺជារបៀបម្យ៉ាង ដែលក្រុមអ្នកតាមដានសភាពការណ៍ វិវត្តន៍ក្នុងប្រទេសកម្ពុជា បានហៅថា «ជារបៀបឆ្កឹះកកាយរឿងចាស់ ដែលរសើប ដែលគេចាត់ទុកថាជានយោបាយបាញ់គ្រាប់ស្អុយ ក្នុងការរកលេសបង្កើតរឿង ដើម្បីចង់ឱ្យបរទេសរកគំនាបដាក់មកលើរាជរដ្ឋាភិបាលកម្ពុជា»។

វិធីទុច្ចរិតនេះ តែងត្រូវបានក្រុមធ្វើនយោបាយប្រឆាំង ចូលចិត្តប្រើប្រាស់ ជាពិសេសនៅមុនដំណាក់កាលបោះឆ្នោតសកល ដើម្បីចង់នាំប្រទេសដែលមានសន្តិភាពឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី តាមវិធីបដិវត្តពណ៌ ដែលធ្លាប់បានប្រើប្រាស់នៅតាមប្រទេសមួយចំនួន។

ads banner