សម្តេចតេជោចំអកភាពល្ងង់ខ្លៅរបស់មេខ្លោងក្រុមឧទ្ទាម (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកដល់ភាពល្ងង់ខ្លៅរបស់មេខ្លោងធ្វើនយោបាយ របស់ក្រុមឧទ្ទាម ដែលតែងតែស្ថិតក្រោមប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកជុំវិញការប្រើប្រាស់ភាពល្ងង់ខ្លៅ របស់ សម រង្ស៊ី ដើម្បីការផ្លាស់ប្តូររូបមន្ត២ភាគបីឱ្យក្លាយជារូបមន្ត៥០បូកមួយដូចបច្ចុប្បន្ន។ ដំណើរការនយោបាយរបស់កម្ពុជា តែងជាប់គាំងច្រើនដងពាក់ព័ន្ធនឹងការប្រើប្រាស់រូបមន្ត២ភាគបី ក្នុងការអនុម័តច្បាប់ ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែនៅក្នុងឆ្នាំ២០០៦ ភាពទ័លច្រកលើដំណើរការនយោបាយនេះ ត្រូវបានបំបែកដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការប្រើប្រាស់ សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំងមួយក្នុងពេលនោះ ដោយសារតែការចង់យកឈ្នះលើគណបក្សហ៊្វុនស៊ិនប៉ិច។
ភាពល្ងង់ខ្លៅរបស់ សម រង្ស៊ី នោះ ត្រូវបានប្រវត្តិសាស្ត្របានចារឹកទុក…និងនៅថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកយកមករំលឹកជុំវិញភាពខ្សោយ របស់ក្រុមធ្វើនយោបាយប្រឆាំង។
យោងតាមប្រវត្តិសាស្ត្រ, ការផ្លាស់ប្តូររូបមន្តភាគបីឱ្យក្លាយជារូបមន្ត៥០បូកមួយ បានជួយគណបក្សប្រជាជនកម្ពុជា ក្នុងការបំបាត់គូប្រកួតប្រជែង ក្នុងនោះបានធ្វើឱ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាត់បង់តំណែងប្រធានរដ្ឋសភា ហើយក្រោយមកគណបក្សហ៊្វុនស៊ិនប៉ិច បានបាត់បង់អំណាចក្នុងរាជរដ្ឋាភិបាលចំរុះ និងរូបមន្ត៥០បូកមួយនោះផងដែរ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែមានភាពជោគជ័យរបស់ខ្លួន ក្នុងដំណើរនយោបាយរៀបចំស្រុកទេស រហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។