សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មេសា ២០២៣
១. ក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២) ការចេញចូលនៃទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនជាមធ្យមជាង ១០% ហើយកំពង់ផែនេះ បាននិងកំពុងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា ផែទឹកជ្រៅ និងចំណតកុងទីន័រជាដើម – AMS Economy
២. ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤០ខ្នង ស្មើនឹងចំនួន ២១គ្រួសារ បាក់ចូលច្រាំងទន្លេបាសាក់ ត្រង់ចំណុចត្រពាំងឈូក ក្នុងស្រុកស្អាង ខេត្តកណ្ដាល ដោយសារការស្រកចុះនៃទឹកទន្លេ – AMS Central
៣. កម្ពុជា និងឡាវ បានព្រមព្រៀងគ្នារៀបចំបង្គោលព្រំដែនបន្ថែមចំនួន ៣៨៧បង្គោលទៀត នៅក្នុងតំបន់ចាំបាច់ រួមទាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងសហគមន៍ដែលមានប្រជាជនរស់នៅច្រើន – RFI
៤. ក្រុមហ៊ុនសន្តិសុខអ៉ីនធើណិតរុស្ស៊ី Kaspersky បានឱ្យដឹងថា វៀតណាមជាប្រទេសដែលរងការវាយប្រហារតាមអ៉ីនធើណិតខ្ពស់ជាងគេបំផុតទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០២២ – VN Express
៥. ក្រុមហ៊ុនផលិតថាមពលបៃតងនៅអឺរ៉ុបថា ឧស្សាហកម្មថាមពលកកើតឡើងវិញដែលមានទីតាំងស្ថិតនៅឈូងសមុទ្ររបស់អឺរ៉ុប មានទំហំតូចនៅឡើយ ផ្គត់ផ្គង់ថាមពលបៃតងមិនទាន់គ្រប់គ្រាន់នៅឡើយ – Reuters
#ams1minute