ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះភាពជោគជ័យ និងលាភសំណាងនឹងធ្លាក់មកដល់ដៃរបស់អ្នកមិនខាន។ ការងារដែលអ្នករំពឹងទុក នឹងទទួលបានដំណឹងយ៉ាងពិតប្រាកដ។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងមានលាភធំតាមរយៈដៃគូអាជីវកម្មដូចគ្នា ដូច្នេះការបណ្តាក់ទុន គឺអាចធ្វើទៅបានដោយគ្មានការជំទាស់ទេ។ ចំពោះកិច្ចការងារដែលគ្មានដំណឹង នឹងទទួលបានដំណឹងល្អ ដើម្បីដោះស្រាយស្ថានការណ៍ផងដែរ។ ក្រៅពីនេះ លោកអ្នកអាចដោះស្រាយបញ្ហាចាស់ថ្មី និងមានលទ្ធភាពពេញលេញដើម្បីស្តារស្ថានភាព ហិរញ្ញវត្ថុផងដែរ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ និងឯកជនទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងចៅហ្វាយនាយ។ សម្រាប់អាជីវករ សូមគិតគូរពីវិធីសាស្រ្តលក់ចេញទិញចូលឡើងវិញ ពីព្រោះលោកអ្នកមានមនុស្សជាច្រើនកំពុងមើលបំណាំអ្នក។ ប្រសិនបើអ្នកមានបំណងបង្កើតគម្រោងការងារថ្មី សូមកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលបានផលល្អប្រសើរណាស់។ ក្រៅពីនេះ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកវិជ្ជាជីវបន្ថែម ក៏ដូចជាចូលរួមវគ្គបណ្តុះបណ្តាល ចូលរួមក្នុងសកម្មភាពសង្គម និងការដកស្រង់បទ ពិសោធន៍ពីមនុស្សនៅក្បែរខ្លួនជាដើម។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ច និងមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ គម្រោងការ និងការសំឡឹងមើលឳកាសនានាត្រូវតែធ្វើជាដាច់ខាត។ ចូរធ្វើតាមគំនិតយោបល់របស់មិត្តរួមការងារ និងដៃគូប្រសិនបើអ្នកមិនចង់ស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែកុំភ្លេចប្រើប្រាស់បទពិសោធន៍ខ្លួនឲ្យអស់ពីសមត្ថភាព។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលដែលមានអំណោយ ផលបំផុតសម្រាប់ការចងមិត្ត ការសហការ ដូច្នេះសូមប្រើប្រាស់ទំនាក់ទំនងដើម្បីទាញយក ផលចម្រើនលូតលាស់នៅក្នុងពេលនេះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលាភសត្វជើងពីរដែលមកពីឆ្ងាយ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះអ្វីៗនឹងសម្រេចទៅបានដោយរលូន និងទទួលបានទិន្នផលល្អ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកបានមកដល់ហើយ ដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយា។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកមានបំណង ចង់ផ្លាស់ប្តូរស្ថានភាពការងារ ទីកន្លែងការងារ ឬចាប់ផ្តើមស្ថានភាពអាជីវកម្មច្បាស់លាស់ គឺ អ្នកអាចធ្វើទៅបាននៅក្នុងថ្ងៃនេះ។ ឆ្នាំរោងសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលនោះទេ លោកអ្នកត្រូវរៀបចំផែនការការងាររកស៊ីឡើងវិញ ដោយត្រូវពិភាក្សាយោបល់ជាមួយមនុស្សជិតស្និទ្ធដែលមានបទពិសោធន៍ ហើយជៀសវាងមនុស្សដែលអ្នកទាន់ស្គាល់ច្បាស់ ពីព្រោះរាសីថ្ងៃនេះអាចមានការជាប់ពាក់ព័ន្ធនឹងការចាញ់បញ្ឆោតរបស់គេ។ ចំពោះបញ្ហាហិរញ្ញវត្ថុ សូមយកចិត្តទុកដាក់ សូមកុំទាន់ចាយវាយច្រើនក្នុងពេលនេះ ដោយសារអ្នក អាចមានការខាតបង់ច្រើននៅក្នុងពេលនេះ។ សូមលោកអ្នករក្សាបំណងប្រាថ្នា ហើយរង ចាំឳកាសល្អនៅថ្ងៃខាងមុខ។ ឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់ឳកាសផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកនឹងរីកលូតលាស់ ហើយអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ លោកអ្នកដែលធ្វើការងាររាជការ ឬឯកជននឹងទទួលបានការសរសើរលើកទឹកចិត្តយ៉ាងខ្លាំងពីថ្នាក់លើ ហើយការប៉ងប្រាថ្នានានានឹងអាចសម្រេចទៅបានល្អប្រសើរណាស់។ បើទោះបីជាយ៉ាងនេះក្តី លោកអ្នកមិនត្រូវធ្វើការវាយតម្លៃចំពោះសកម្មភាពណាមួយតានតឹងពេកទេ ព្យាយាមសម្របទៅតាម ស្ថានភាពដែលកើតឡើង ដោយសារអ្នកនឹងអាចដោះស្រាយករណីទាំងឡាយបានដោយ ងាយស្រួលបំផុត។ ឆ្នាំមមីសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះសុ្រតចុះ។ ការងារដែលអ្នកកំពុងធ្វើនឹងមិនទាន់អាចហុចផលល្អប្រសើរនោះទេ។ ចំណែកការបណ្តាក់ទុន សូមផ្អាកសិន ពីព្រោះសញ្ញាណនៃភាពជោគជ័យជាទីមោទនមិនទាន់បានឃើញនោះទេ។ ថ្ងៃនេះសូមប្រើចំណេះដឹង និងបទពិសោធន៍ឲ្យខ្លាំងបំផុត។ អារម្មណ៍របស់អ្នកហាក់គ្មានសុវត្ថិភាពនោះទេ ដូច្នេះជួបជុំ និងសុំការពិភាក្សាពីមនុស្សដែលនៅក្បែរជាការល្អ។ ក្នុងថ្ងៃនេះ ប្រហែលជាបំណងរបស់អ្នកមិនអាចត្រូវបានតបស្នង នោះទេ ហេតុនេះសូមរក្សាស្ថានភាពអោយនៅដដែលសិន ហើយព្យាយាមសម្របទៅតាម ស្ថានភាពនៅជុំវិញខ្លួននឹងប្រសើរជាង។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី។ ប៉ុន្តែអ្នកមិនគួរខិតខំប្រឹងប្រែងហួសកំលាំងពេកទេ។ សូមលោកអ្នកកុំរំពឹងខ្លាំងឲ្យហួសពីស្ថានភាពពិត ប៉ុន្តែអ្វីដែលត្រូវធ្វើជាចាំបាច់ គឺកុំបោះបង់កិច្ចការងារដែលអ្នកនឹងជួបបញ្ហា សូមចំណាយពេលបន្តិចទៀតសិនទើបល្អ។ សូមចាប់ផ្តើមការងារតូចធំនៅពេលព្រឹក ហើយមិនត្រូចបដិសេធការងារដែលថ្នាកលើដាក់មកឲ្យនោះទេ។ ក្រៅពីនេះ សូមចងចាំថា ភាពយល់ច្រលំ ការបាត់បង់ទំនុកចិត្ត និងជម្លោះពាក្យសំដីអាចនឹងកើតឡើង ព្រោះរឿងអ្នកដទៃ ហេតុនេះចូរកំណត់ដែនរបស់ខ្លួនអោយបានប្រសើរ។ ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល បំផុតសម្រាប់លោកអ្នកជាអាជីវករ។ ប្រាក់ចំណេញកើតឡើងច្រើន ហើយអតិថិជន និងដៃ គូជំនួញគឺសុទ្ធតែល្អទៀតផង។ កុំខ្លាចក្នុងការបោះជំហាននៅពេលនេះ បើទោះបីក្នុងកាល ទេសខ្លះ អ្នកហាក់មិនសូវមានហេតុផលគ្រប់គ្រាន់ណាស់ក៏ដោយ។ ដោយឡែក សម្រាប់ការទិញចូលអចលនទ្រព្យនឹងទទួលបានផលលាភសមប្រកបណាស់។ ក្រៅពីនេះ ស្ថានភាព នៅខាងក្រៅកំពុងមានភាពហ្នឹងហ្ន៎ បញ្ហាក៏ត្រូវបានដោះស្រាយចេញពីផ្លូវរបស់អ្នក ហេតុនេះ សូមបន្តបំពេញការងារ និងធ្វើតាមបំណងប្រាថ្នារបស់អ្នក។ ឆ្នាំរកាសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់លោកអ្នកជួបនូវការ ជួយទំនុកបម្រុង និងគាំទ្រាច្រើនពីមនុស្សរួមក្រុម ក៏ដូចជាដៃគូជំនួញ។ ទន្ទឹមនឹងនេះ វានឹង មិនចំណេញនោទេ ប្រសិនបើអ្នករំពឹងច្រើនពេក ពីព្រោះអ្វីៗមានហេតុផលជាក់លាក់។ សូម លោកអ្នកឈប់ស្រមៃច្រើន ហើយចំណាយពេលវេលាដើម្បីបំពេញាការងារក្រោមកាតព្វ កិច្ច។ ក្រៅពីនេះ ថ្ងៃនេះមានអំណោយផលប្រសើរ សម្រាប់ការសាកល្បង ដូច្នេះសូមកុំមាន ការភ័យខ្លាចក្នុងការក្នុងការបំពេញក្តីស្រមៃរបស់អ្នកនៅពេលនេះ។ បើទោះបីជាយ៉ាងណា ក្តីសូមកុំមើលងាយស្ថានភាពណាមួយឡើយ។ ឆ្នាំចសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នក ក៏ត្រូវពឹងពាក់អាស្រ័យលើគម្រោង ក៏ដូចជាកំលាំងកាយចិត្តច្រើនណាស់ផងដែរ។ ការរំពឹង ជំនួយពីមនុស្សនៅក្បែរខ្លួនមិនមែនជាបង្អែករឹងមាំនោះទេ ពីព្រោះអ្នកអាចនឹងខាតបង់ ពេលទៅវិញ។ កុំចាកចេញពីកន្លែងការងារមុនម៉ោង ហើយក៏មិនត្រូវសម្រាកថ្ងៃត្រង់យូរ នោះដែរ។ ចំពោះការសម្រេចចិត្តប្តូរកន្លែងការងារគឺអាចធ្វើទៅបានដោយគ្មានជំទាស់ទេ ក្នុងនោះអ្នកក៏នឹងទទួលបានលំនឹងយ៉ាងប្រសើរនៅក្នុងស្ថានភាពថ្មីផងដែរ។ ក្រៅពីនេះ លោកអ្នកអាចយល់ដឹងពីករណីនានាបានយ៉ាងប្រសើរបំផុត។ ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលាថ្ងៃនេះផ្តល់នូវភាពសុខដុមរមនាក្នុង ទំនាក់ទំនងក្នុងក្រៅ។ សម្រាប់ការសហការ និងការចូលរួមក្នុងសកម្មភាពជាក្រុមក៏រឹតតែ ប្រសើរបំផុតផងដែរ។ លើសពីនេះអ្នកទទួលបានការគាំទ្រ ពីមនុស្សនៅជុំវិញខ្លួន ហើយជា ពិសេសនោះគឺថ្នាក់លើរបស់អ្នក។ អំណោយផលក្នុងការងារមានច្រើន ការតម្លើងប្រាក់ ឧបត្ថម្ភ និងការទទួលបានផលលាភពីការខិតខំប្រឹងប្រែងក្នុងការបំពេញការងារនឹងកើត មានចំពោះលោកអ្នកនៅពេលនេះ។ ក្រៅពីនេះ លោកអ្នកនឹងអាចកែលម្អស្ថានភាព ហិរញ្ញវត្ថុជាពិសេសបំផុតនៅពេលនេះ។ ចំណាំៈឆ្នាំទាំង៥ ជូត ថោះ ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះល្អប្រសើរសម្រាប់ការ ចាកចេញពីស្ថានភាពចាស់ កែលម្អហិរញ្ញវត្ថុ និងធ្វើការបណ្តាក់ទុន។