សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មេសា ២០២៣
១. លោក ថោង ខុន៖ កំណើនទេសចរនឹងវិលត្រលប់មកដូចមុនពេលកូវីដ១៩ នៅដើមឆ្នាំ២០២៦ ខាងមុខនេះ – AMS Central
២. កម្ពុជានាំចេញអង្ករជាង ១៧ម៉ឺនតោន ក្នុងទឹកប្រាក់ចំនួន ១២៦លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៣ កើនប្រមាណជិត ៥% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២ – ស៊ីស៊ីថាមស៍
៣. កម្ពុជា និងឡាវ បានព្រមព្រៀងគ្នារៀបចំបង្គោលព្រំដែនបន្ថែមចំនួន ៣៨៧បង្គោលទៀត នៅក្នុងតំបន់ចាំបាច់ រួមទាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងសហគមន៍ដែលមានប្រជាជនរស់នៅច្រើន – RFI
៤. ការប្រយុទ្ធគ្នានៅស៊ូដង់ផ្ទុះឡើងជាថ្មី ខណៈភាគីជម្លោះមិនបានគោរពតាមបទឈប់បាញ់ – Reuters
៥. ការវាយប្រហារតាមផ្លូវគោកមួយដោយក្រុមតាលីបង់ បានសម្លាប់ជនសកម្មប្រយុទ្ធ ISIS ម្នាក់ ដែលជាមេគំនិត និងធ្លាប់ដឹកនាំការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែសីហា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានកាប៊ុល – AFP
#ams1minute