ព្រះអគ្គិជ័យកីឡា និងប្រតិភូបានធ្វើដំណើរដល់ទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ នៅល្ងាចថ្ងៃពុធនេះ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ព្រះអគ្គិជ័យកីឡា បានធ្វើដំណើរដល់ទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ នៅល្ងាចថ្ងៃពុធនេះ ក្រោយបញ្ចប់បេសកកម្មដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានដោយជោគជ័យ ត្រឹមប្រទេសឡាវ ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមានការជូនដំណើរ និងទទួលស្វាគមន៍ពីមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវផងដែរ ។

នៅថ្ងៃទី២៧ ខែមេសាស្អែកនេះ ប្រតិភូកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរឡាវ នឹងបន្ដរៀបចំពិធីដង្ហែព្រះអគ្គិជ័យ តាមក្បួនរថយន្ដ ពីទីក្រុងប៉ាក់សេ ឆ្ពោះទៅខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ដើម្បីបន្តដង្ហែមកកាន់រាជធានីភ្នំពេញ ៕ ចាន់ វិចិត្រ


ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។