ជនចំណាកស្រុកឆ្លងទន្លេព្រំដែនរវាងម៉ិកស៊ិក និងអាមេរិក

ម៉ិកស៊ីកូ៖ ក្រុមចំណាកស្រុកបានសម្រុកឆ្លងទន្លេ ក្នុងតំបន់ព្រំដែនរវាងអាមេរិកនិងម៉ិកស៊ីក។ ជនចំណាកស្រុកបានឆ្លងទន្លេព្រំដែនរវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក
។ ជនចំណាកស្រុកមកពីបណ្តាប្រទេសនានា នៅអាមេរិកកណ្តាល និងខាងត្បូងបានទៅដល់ច្រាំងទន្លេ រីយ៉ូ ប្រាវ៉ូ (Rio Bravo) ក្នុងទីក្រុង ម៉ាតាម៉ូរ៉ូស (Matamoros) ដែលបង្កើតជាព្រំដែនធម្មជាតិ រវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក ហើយឆ្លងកាត់តំបន់នោះ ទៅខាងសហរដ្ឋអាមេរិក។

ដោយដឹងអំពីជនចំណាកស្រុក ភាគច្រើននៃជនជាតិវេណេហ្ស៊ុយអេឡា និងជាច្រើននាក់ដែលធ្វើដំណើរជាមួយក្រុមគ្រួសារទាំងមូលរបស់ពួកគេ ក្នុងខែនេះ ពួកគេបានព្យាយាមឆ្លងទន្លេដែលបែងចែកសហរដ្ឋអាមេរិកពីទីក្រុង Matamoros ភាគឦសាន នៃប្រទេសម៉ិកស៊ិក ប៉ុន្តែត្រូវបានរារាំងដោយភ្នាក់ងារម៉ិកស៊ិក។

អ្នកកាសែត AFP បានរកឃើញពូកបានកែឆ្នៃកប៉ាល់ ដើម្បីនាំក្មេងៗឆ្លងកាត់ទន្លេ Bravo ដែលកំណត់លក្ខណៈដោយចរន្តទឹកដែលមិននឹកស្មានដល់ និងគ្រោះថ្នាក់៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner