ប្រធានាធិបតីប្រេស៊ីល៖ គ្មានពាក្យ “អ្នកណាត្រឹមត្រូវ” ក្នុងសង្គ្រាមអ៊ុយក្រែនទេ

ម៉ាទ្រីដ៖ លោក Lula ប្រធានាធិបតីនៃប្រទេសប្រេស៊ីលនិយាយថា គ្មានប្រយោជន៍ទេក្នុងការនិយាយថា “អ្នកណាត្រឹមត្រូវ” នៅក្នុងសង្គ្រាមអ៊ុយក្រែន។

កាលពីថ្ងៃពុធ សប្តាហ៍នេះ ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា ( Luiz Inacio Lula da Silva) បានរិះគន់ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ប៉ុន្តែបាននិយាយថា “ឥឡូវនេះគ្មានប្រយោជន៍ទេក្នុងការនិយាយថាអ្នកណាត្រូវ” នៅក្នុងជម្លោះ។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីលោកបានបង្កព្យុះនៅក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច ដោយបញ្ជាក់ កាលពីដើមខែនេះថា ពួកគេបានអូសបន្លាយការប្រយុទ្ធដោយការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

“គ្មាននរណាម្នាក់អាចសង្ស័យថាប្រជាជនប្រេស៊ីលថ្កោលទោសការរំលោភលើទឹកដីរបស់រុស្ស៊ីចំពោះអ៊ុយក្រែននោះទេ។ កំហុសបានកើតឡើង ហើយសង្រ្គាមបានចាប់ផ្តើម” គាត់បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអេស្ប៉ាញ។

លោកប្រធានាធិបតីប្រេស៊ីលរូបនេះ បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ប៉េត្រូ សានឆេស (Pedro Sanchez) នារដ្ឋធានីម៉ាទ្រីដ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner