សាលាដំបូងរាជធានីភ្នំពេញ នឹងប្តូរទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការផ្លាស់ប្ដូរទីតាំង នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ចាក់ថា សាលាដំបួង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមគោរព និងជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ គណៈមេធាវីន ព្រះរាជាណាចក្រកម្ពុជា អង្គភាពពាក់ព័ន្ឋនិងសាធារណជនទាំងអស់មេត្តាជ្រាបថា សាលាដំបូង និងអយ្យការអម សាលាដំបួងរាជធានីភ្នំពេញ នឹងប្តូរទីតាំងពីអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅ អគារសាលាយុត្តិធម៌ ស្ថិតនៅ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតា ក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃ ចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣ តទៅ ៕
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-17-04-726x1024.jpg)
ដោយ ស៊ូ ប៊ុនធី និងភារ៉ា