តុលាការខេត្តកំពត ឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក៩នាក់ (Video Inside)

ឧកញ៉ារកស៊ីដីធ្លី និងបក្ខពួក៩នាក់ ដែលពាក់ព័ន្ធនឹងការបោកលុយពលរដ្ឋជិត៤០លានដុល្លារ ក្នុងករណីដីធ្លី ត្រូវបានតុលាការខេត្តកំពត ឃុំខ្លួននៅថ្ងៃទី២៧ មេសានេះហើយ។

យោងតាមមន្ត្រីតុលាការ, ឧកញ៉ាឈ្មោះ ជា សារ៉ន និងបក្ខពួក ត្រូវបានពលរដ្ឋដែលរងការចាញ់បោក បានដាក់ពាក្យប្តឹងតុលាការខេត្តកំពត ក្រោយការរកឃើញល្បិចបោកបញ្ឆោត ដែលនាំឱ្យពួកគេលង់ខ្លួន ក្នុងការខ្ចីប្រាក់ពីធនាគារ ដោយសារតែការមិនធ្វើតាមសន្យារបស់ខ្លួន។

សេចក្តីរាយការណ៍ បានឱ្យដឹងថានៅក្នុងខេត្តកំពតនោះ រឿងបោកប្រាស់ដីធ្លីនេះមានប្រជាពលរដ្ឋចំនួន ២ពាន់ ៤៦១នាក់ បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ ដើម្បីដាក់ការវិនិយោគជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ជា សារ៉ន ប៉ុន្តែឧកញ៉ានោះ មិនបានធ្វើតាមអ្វីដែលខ្លួនបានសន្យានោះឡើយ ដែលនាំឱ្យពលរដ្ឋដែលជឿលង់ បានរងការជំពាក់បំណុលពីធនាគារ។

សាលាដំបូងខេត្តកំពតនៅព្រហស្បតិ៍នេះ បានបញ្ជាក់ថា «ក្រោយបញ្ចប់ការសួរនាំ តាមការចោទប្រកាន់របស់តំណាងអយ្យការនោះ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ ឲ្យឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន»។

ads banner