ព្រះអគ្គីជ័យកីឡាវិលត្រឡប់មកកម្ពុជាក្រោយការចាកចេញ៣៥ថ្ងៃ (Video Inside)

ព្រះអគ្គីជ័យកីឡាបានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញហើយ ក្រោយការធ្វើដំណើរព័ទ្ធជុំវិញប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត រយៈពេល៣៥ថ្ងៃនោះមក។

អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលដំណើរវិលមកវិញរបស់ព្រះអគ្គីជ័យកីឡា ដែលបានធ្វើដំណើរចេញពីប្រទេសឡាវ ចូលមកច្រកក្នុងខេត្តស្ទឹងត្រែងវិញ នៅថ្ងៃទី២៧ មេសា និងបានធ្វើការដង្ហែរពាសពេញខេត្តមុននឹងបន្តដំណើរសម្តៅមករាជធានីភ្នំពេញ។

ព្រះអគ្គីជ័យកីឡានឹងត្រូវធ្វើដំណើរឆ្លងកាត់ខេត្តក្រចេះ, ត្បូងឃ្មុំ, ខេត្តកំពង់ចាម និងខេត្តកណ្ដាលនៅថ្ងៃទី២៨ ខែមេសា មុនមកដល់រាជធានីភ្នំពេញ។ ព្រះអគ្គីជ័យកីឡា នឹងបន្ដដង្ហែចេញពីរាជធានីភ្នំពេញ ព័ទ្ធជុំវិញបឹងទន្លេសាប ដោយឆ្លងកាត់ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ និងបន្តមកខេត្តកំពង់ចាម និងខេត្តកណ្តាល មុននឹងធ្វើដំណើរចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់យប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ដែលចំពេល នៃការប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមលើក ទី៣២។

កម្ពុជានៅសល់រយៈពេល៨ទៀតនោះទេ នឹងឈានដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈកាល៦៤ឆ្នាំកន្លងមកនេះ។

ads banner