បោះជំរុំហ្វឹកហាត់ថ្ងៃទី២ សហព័ន្ធវាយកូនបាល់បញ្ចូលកម្មវិធីជិះកង់ជាការហ្វឹកហាត់កម្លាំង និង រំលេចពីប្រាង្គប្រាសាទខ្មែរ

ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងបញ្ជាក់ថា កម្មវិធីបោះជំហ្វឹកហាត់របស់អត្តពលិកកីឡាវាយកូនបាល់ជម្រើសជាតិត្រៀមចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប មានរយៈពេល ៤ថ្ងៃ គិតមកត្រឹមថ្ងៃទី២៧ ខែ មេសានេះ គឺជាសកម្មភាពហ្វឹកហាត់ថ្ងៃទី២ហើយ ។

លោក បញ្ជាក់ថា សម្រាប់កម្មវិធីបោះជំរុំហ្វឹកហាត់ថ្ងៃទី២នេះ សហព័ន្ធបានរៀបចំបញ្ចូលនៅកម្មវិធីជិះកង់បន្ថែមលើការហ្វឹកហាត់នៅលើទីលាន។ លោក ពន្យល់ថា ការជិះកង់ក៏ជាការហ្វឹកហាត់កម្លាំងមួយជួយឲ្យកីឡាករកីឡាការិនីមានថាមពលលឿនខ្លាំងសម្រាប់ការប្រកួត ព្រោះថា កីឡាវាយកូនបាល់កីឡាករកីឡាការិនីរាល់ពេលប្រកួតកម្លាំងនិងល្បឿនគឺជាកក្តាចាំបាច់មិនអាចខ្លះបាន។

លោក អគ្គលេខាធិការ បន្តទៀតថា ការដែលលោកដាក់កម្មវិធីហ្វឹកហាត់ដោយបញ្ចូល កម្មវិធីជិះកង់បន្ថែមនេះ មានគោលដៅចម្បងចំនួន២ គឺ ទី១ ចង់ឲ្យកីឡាករ កីឡាការិនីមានកម្លាំងផ្សាំនិងការហត់នឿយ និងទី២ ចង់ឲ្យកីឡាករ កីឡាការិនីមានអារម្មណ៍ស្រស់ស្រាយពេលមើលឃើញទេសភាព និងប្រាង្គប្រាសាទររបស់ខ្មែរដ៏អស្ចារ្យផងដែរ ។

ស៊ុម ចិន្តា កីឡាការិនីវាយកូនបាល់កូនខ្មែរអាមេរិក បានបង្ហាញអារម្មណ៍សប្បាយយរីករាយ ពេលបានបោះជំរុំហ្វឹកហាត់ជាមួយមិត្តរួមក្រុម។ នាងសង្ឈឹមថា ការយល់ចិត្តគ្នាតាមរយៈកម្មវិធីបោះជំរុំនៅសៀមរាបនេះ នឹងជួយឲ្យនាងនិងមិត្តរួមក្រុមអាចប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ។

សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់ថ្ងៃទី២នេះ កីឡាករកីឡាការិនីកីឡាវាយកូនបាល់ព្រមទាំងថ្នាក់ដឹកនាំបានជិះកង់ហ្វឹកហាត់កម្លាំង និងបានចូលប្រោះព្រំតាមជំនឿសាសនាខ្មែរ ដើម្បីសុំសេចក្តីសុខសេចក្តីចំរើន និងសុំជោគជ័យមេដាយពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែលនឹងចូលមកដល់នៅពេលខាងមុខនេះ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner