ប្រុយណេកត់ត្រាសមតុល្យពាណិជ្ជកម្មជាង៥២៧លានដុល្លារអាមេរិក កើនឡើង១០៨.២ភាគរយ ក្នុងខែមករា ឆ្នាំ២០២៣

បានដាស៊េរី បេហ្គាវ៉ាន់៖ ប្រទេសប្រ៊ុយណេបានកត់ត្រាសមតុល្យពាណិជ្ជកម្ម៧០៤.២លានដុល្លារប្រ៊ុយណេ ឬប្រមាណ៥២៧.៦លានដុល្លារអាមេរិកសម្រាប់ខែមករា ឆ្នាំ២០២៣ កើនឡើង១០៨.២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះរួមចំណែកសំខាន់លើការនាំចេញ និងការធ្លាក់ចុះនៃតម្លៃនាំចូល។

ការនាំចេញរបស់ប្រទេសប្រ៊ុយណេ ក្នុងខែមករា ឆ្នាំ២០២៣ បានកើនឡើង២០.៨ភាគរយក្នុងមួយឆ្នាំដល់១,៥៨៦.៦លានដុល្លារព្រុយណេ ដែលភាគច្រើនដោយសារតែការកើនឡើងនៃការនាំចេញឥន្ធនៈរ៉ែ។ នេះបើតាមយោងស្ថិតិរបស់ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រុយណេ។

រីឯការនាំចូលវិញ បានថយចុះពី៩៧៤.៦លានដុល្លារប្រ៊ុយណេក្នុងខែមករា ឆ្នាំ២០២២ មកនៅត្រឹម៨៨២.៤លានដុល្លារប្រ៊ុយណេក្នុងខែមករា ឆ្នាំ២០២៣នេះ ភាគច្រើនដោយសារតែការថយចុះនៃការនាំចូលឥន្ធនៈរ៉ែ។

សូមបញ្ជាក់ថា ការនាំចេញខ្ពស់បំផុតរបស់ប្រទេសប្រ៊ុយណេ កាលពីខែមករា ឆ្នាំ២០២៣ គឺទៅកាន់ប្រទេសជប៉ុន ២៦ភាគរយ បន្ទាប់មកគឺអូស្ត្រាលី ១៦.៩ភាគរយ សិង្ហបុរី ១៤.៩ភាគរយ និងប្រទេសចិន ១០.២ភាគរយ។

ចំណែកដៃគូនាំចូលធំបំផុតរបស់ប្រ៊ុយណេវិញ គឺម៉ាឡេស៊ី ២៥.២ភាគរយ តាមពីក្រោយដោយប្រទេសមេមីរ៉ាត់អារ៉ាប់រួម ១៦.៩ភាគរយ និងប្រទេសចិន ១៤.២ភាគរយ ហើយឥន្ធនៈរ៉ែជាទំនិញនាំចូលធំបំផុត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner