សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ៦១នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៩ មេសា ចំនួន ៣២ករណី

ភ្នំពេញ៖ ជនសង្ស័យចំនួន ៦១នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន៖ ជួញដូរ ១៣ករណី ឃាត់ ២៨នាក់ (ស្រី ៣នាក់)។ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ១៥នាក់ (ស្រី ២នាក់)ប្រើប្រាស់ ៦ករណី ឃាត់ ១៨នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ខែមេសា រួមមាន៖
-មេតំហ្វេតាមីន (Ice) ស្មេីនិង ១២១៥/៩៦ក្រាម និង១២កញ្ចប់តូច។
-កេតាមីន (Ke) ស្មេីនិង ២,៤០ក្រាម។
-នីមេតាហ្សាប៉ាម (N-zapam) ស្មេីនិង ១,៩៨ក្រាម។

ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ១៦អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ១៣អង្គភាព កម្លាំង កងរាជអាវុធហត្ថ៣អង្គភាព ៕ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner