គុណប្រយោជន៍ចម្បងៗនៃ “សេចក្តីព្រាងក្រមបរិស្ថាននិង ធនធានធម្មជាតិ”
− ពង្រឹងនិងធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្តារ ឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព
− កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធនធម្មជាតិ ដល់ក្រសួងស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ
− ពង្រីកលទ្ធភាពដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែ ប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គម ទាំងអស់
− បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់
− ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់ មជ្ឈដ្ឋាន សង្គមទាំងអស់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ
− ដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំ សម្រាប់មន្ត្រីអនុវត្តច្បាប់ ជាពិសេសមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសបរិស្ថាននិងធនធានធម្មជាតិ និងមន្ត្រីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។
#ams1minute